ជាតិ
ពីនេះ ពីនោះ
គ្រាប់បែក​គីមី !
22, Apr 2018 , 8:59 am        
រូបភាព
ដោយ:
បទ​ពាក្យ ៧



-​ចាស់​ក្មេង​ស្តូកស្តឹង​ស្លឹង​ស្លេក​ស្លក់​
​ដេក​ដួល​ដង្ហក់​សង្វេគ​ក្រៃ​
​ខ្លះ​ត្រូវ​គេច​គ្រាប់​ទាំងយប់​ថ្ងៃ​
​តើ​ជា​ស្នាដៃ​លោកអ្នក​ណា​?

-​ខ្លះ​ត្រូវ​គ្រាប់បែក​ស្រែក​ទួញ​ថ្ងូរ​
​មាន​ខ្លះ​ឈាម​ហូរ​ឈឺ​ពើត​ផ្សារ​
​ក្មេង​ត្រូវ​អត់បាយ​ឆ្ងាយ​សាលា​
​ក្មេង​ខ្លះ​ឮថា​ថប់ដង្ហើម​។​

-​នរណា​បង្កើត​គ្រាប់​គីមី​
​ប្រើ​នៅ​ស៊ី​រី​គ្មាន​ចិត្តថ្លើម​
​ឬ​ចង់​អួតអាង​ថា​ខ្លួន​ឆ្នើម​
​អស់លោកអ្នក​ផ្តើម​ពេលណា​ឈប់​?

-​ជំនាញ​UN​ប៉ិន​ពូកែ​
​មិនឃើញ​អាច​ប្រែ​ឬ​ឃាំង​ទប់​
​ឬ​ត្រូវ​រង់ចាំ​មាន​លុយ​គ្រប់​
​ទើប​ដោះ​អង្គប់​ស៊ី​រី​បាន​?






© រក្សាសិទ្ធិដោយ thmeythmey.com