ជាតិ
សេដ្ឋកិច្ច
កម្ពុជាត្រូវការមគ្គុទ្ទេសក៍ទេសចរណ៍ជាង ១ម៉ឺននាក់នៅឆ្នាំ២០២០ រូបភាពពីក្រសួងទេសចរណ៍.jpg
× ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន ថ្លែងថា កម្ពុជាត្រូវការមគ្គុទ្ទេសក៍ទេសចរណ៍ជាង ១ម៉ឺននាក់នៅឆ្នាំ២០២០ ដើម្បីឆ្លើយតបនឹងកំណើនភ្ញៀវទេសចរ។
លោក ថោង ខុន បាននិយាយថា បច្ចុប្បន្នក្រសួងបានផ្ដល់អាទិភាពដល់ការបណ្ដុះបណ្ដាលជំនាញមគ្គុទ្ទេសក៍ ដើម្បីឆ្លើយតបនឹងតម្រូវការភ្ញៀវទេសចរដែលមកកម្សាន្តនៅកម្ពុជា ជាពិសេសភ្ញៀវទេសចរចិន។ លោក ថោង ខុន ថ្លែងបែបនេះ នៅក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលមគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់ជាតិជំនាន់ទី៤ និងថ្នាក់តំបន់សៀមរាបជំនាក់ទី២៤ នៅខេត្តសៀមរាប នៅថ្ងៃទី១៧ខែមេសា។
រដ្ឋមន្ត្រី្កក្រសួងទេសចរណ៍រូបនេះ បន្ថែមថា កម្ពុជាមានចក្ខុវិស័យទាក់ទាញទេសចរអន្តរជាតិចំនួន ៧លាននាក់ឆ្នាំ២០២០ ដែលបង្កើតការងារផ្ទាល់ជិត ១លាននាក់ ហើយក្នុងនោះតម្រូវការមគ្គុទ្ទេសក៍ទេសចរណ៍ប្រមាណជាង ១ម៉ឺននាក់។
នៅក្នុងឆ្នាំ២០១៧ កន្លងទៅ មគ្គុទ្ទេសក៍បានបម្រើការងារក្នុងវិស័យទេសចរណ៍នៅកម្ពុជាប្រមាណជាង ៥០០០នាក់ ខណៈដែលកម្ពុជា បានស្រូបយកទេសចរអន្តរជាតិ ៥,៦លាននាក់ ដែលផ្ដល់ការងារផ្ទាល់ជាង ៦២ម៉ឺននាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com