ពីនេះ ពីនោះ
​រវាង​ពាក្យ «​បាឋ បាត បាត្រ និង​បាទ​»​មានន័យ​ខុសគ្នា​ដូចម្តេច​?
23, Apr 2018 , 5:58 am        
រូបភាព
ដោយ: ថ្មីៗ
​រវាង​ពាក្យ​ទាំងអស់នេះ មិន​មានន័យ​ដូចគ្នា​ឡើយ ហើយ​ការប្រើប្រាស់​ក៏​ខុសគ្នា​ដែរ​។ តើ​ពាក្យ​នេះ​មានន័យ​ខុសគ្នា​ដូចម្តេច​?



​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​ពន្យល់ ពាក្យ «​បាឋ​» ថា ជាការ​រៀន​, ការ​ថ្លែង​រឿង​, រឿងរ៉ាវ​, បាលី​។

​ពាក្យ «​បាត​» បញ្ជាក់​ន័យ​ថា ជា​ប៉ែក​ខាងក្រោម​នៃ​ជម្រៅ ដូចជា បាត​បឹង​, បាតទន្លេ​, បាតសមុទ្រ​, បាតខ្ទះ​, បាតឆ្នាំង​, បាតដី ជាដើម​។ ពាក្យ បាត ប្រើ​ក្នុងន័យ​ម្យ៉ាងទៀត​សម្រាប់​បញ្ជាក់​ពី​អវៈយវៈ​មនុស្ស គឺ​បាតដៃ បាតជើង​, ឫសដូងបាត​។​

​ចំពោះ ពាក្យ «​បាត្រ​» សម្គាល់​លើ បាត្រដែក​, បាត្រដី ជា​ភាជនៈ​ដែល​ធ្វើ​អំពី​ដែក ឬ​ដី មាន​រាង​ជ្រៅ​ក្រឡូម​សម្រាប់​បព្វជិត​ក្នុង​ពុទ្ធសាសនា ប្រើ​ជាការ​ទទួល​ចង្ហាន់​។ ឧទាហរណ៍​៖ ស្លោកបាត្រ​(​ថង់​សម្រាប់​ច្រក​បាត្រ​), ជើងបាត្រ​(​ប្រដាប់​សម្រាប់​ថ្កល់​បាត្រ​), គ្របបាត្រ​(​ប្រដាប់​សម្រាប់​គ្របពីលើ​មាត់​បាត្រ​), ឃោ​គ​បាត្រ​( ប្រដាប់​ចងរឹត​ភ្ជាប់​នឹង​ស្លោកបាត្រ​សម្រាប់​ស្ពាយ​)​។ 

​ចំណែក​ពាក្យ «​បាទ​» ជា​និបាតសព្ទ សម្រាប់​បុរស​ឆ្លើយ ដើម្បី​បង្ហាញ​ពី​សេចក្តី​គោរព​។ ឧទាហរណ៍​៖ ខ្ញុំបាទ​! សូម​អរគុណ​៕


© រក្សាសិទ្ធិដោយ thmeythmey.com