មនុស្ស​ជិត​១​ម៉ឺន​នាក់ ចូលរួម​ត្បាញ​ក្រមា​បំបែក​ឯតទគ្គ​កម្មបាន​ជាង​៤៥០​ម៉ែត្រ​ហើយ​
ជាតិ
សង្រ្កាន្តឆ្នាំថ្មី
មនុស្ស​ជិត​១​ម៉ឺន​នាក់ ចូលរួម​ត្បាញ​ក្រមា​បំបែក​ឯតទគ្គ​កម្មបាន​ជាង​៤៥០​ម៉ែត្រ​ហើយ​
23, Apr 2018 , 6:59 am        
រូបភាព
ក្រមា​វែង​ជាងគេ ដើម្បី​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក ត្បាញ​បាន​៤៥០​ម៉ែត្រ​ហើយ និង​មាន​អ្នកចូលរួម​ត្បាញ​ជិត​១​ម៉ឺន​នាក់​។ ការ​ត្បាញ​ក្រមា​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក បានចាប់ផ្ដើម​នៅ​ថ្ងៃទី ១៤ កុម្ភៈ​។ លោក សាន វ​ឌ្ឍ​នា ប្រធាន​ក្រុមការងារ​ចលនា GoGoCambodia លើកឡើងថា ការចូលរួម​ត្បាញ​របស់​បងប្អូន​ប្រជាពលរដ្ឋ គឺជា​ការបង្ហាញ​ទឹកចិត្ត និង​ជឿថា​ខ្មែរ​ធ្វើបាន​។


​សូមជម្រាបថា អ្នកចូលរួម​ត្បាញ​ម្នាក់ អាច​ត្បាញ​ក្រមា​បានតែ​ពីរ​សរសៃ​ប៉ុណ្ណោះ​ក្នុង​មួយ​លើក ហើយ​ក្នុង​ម្នាក់ៗ​អាច​ច្រើនដង​បាន តាម​ដែល​ពួកគាត់​មាន​ពេលវេលា​ទំនេរ​អាច​ចូលរួមបាន​នៅលើ​ក​ក្រោយ​។ យុទ្ធនាការ «​បំបែក​ឯតទគ្គ​កម្ម​ក្រ​មា​វែង​ជាងគេ​លើ​ពិភពលោក​» ធ្វើឡើង​ដើម្បី​លើកកម្ពស់​មោទកភាព​ជាតិ តាមរយៈ​ស្នាដៃ​មួយ ដែលមាន​ការទទួលស្គាល់​ជា​អន្តរជាតិ និង​ការបង្ក​បរិយាកាស​ចូល​រួមចំណែក​ពី​ប្រជាពលរដ្ឋ ដើម្បី​រួមគ្នា​ថែរក្សា និង​លើកស្ទួយ មរតក​វប្បធម៌​ខ្មែរ​៕

សូម​អញ្ជើញ​ទស្សនា​បទសម្ភាសន៍​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកយកព័ត៌មាន​នៃ​សារព័ត៌មាន​ថ្មីៗ ជាមួយ​លោក សាន វ​ឌ្ឍ​នា ប្រធាន​ក្រុមការងារ​ចលនា GoGoCambodia ដូចតទៅ​៖


​សូម​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​ដែល​បាន​ចូលរួម​ឧបត្ថម​៖

១,​ ឥណទាន​គេហដ្ឋាន​របស់​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ផ្តល់ជូន​អត្រា​ការប្រាក់ 7.99% បន្ថែម​ជាមួយ​សេវា​ធានារ៉ាប់រង​អាយុជីវិត​រហូតដល់ 50,000 ដុល្លារ​អាមេរិក ដោយ​ឥតគិតថ្លៃ​។ សូម​ទំនាក់ទំនង 023 988 388 ។​

២, រថយន្ត​ប្រណីត​ម៉ាក Mercedes-Benz (​មែ​សឺ​ដេ​ស​-​បិ​នស៍​) ថ្មីៗ​ឆ្នាំ​២០១៨ កំពុង​ដាក់លក់​នៅ ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី ស្ថិតនៅ​មហាវិថី​សម្តេច ហ៊ុន សែន ឬ​ផ្លូវ​៦០​ម៉ែត្រ ភ្នំពេញ​។ ទូរស័ព្ទ​ផ្នែក​លក់ 017 231 488 និង​ផ្នែក​សេវាកម្ម ០11 726 988 ។​

៣, ស្អាត​ដូច​តារា ស្អាត​បែប​ស៊ូ​ណេ​, ទូរស័ព្ទ​ទំនាក់ទំនង​៖ 017 800 150 / 098 5000 88 , ទីតាំង​ស្ថិតនៅ​ផ្សារ​ទំនើប​សុ​វណ្ណា​។​

៤,​ រីករាយ​ឆ្នាំ​ថ្មី​! បង្កើត​បរិយាកាស​ដ៏​រីករាយ​នៅក្នុង​ឆ្នាំ​ថ្មី​ជាមួយ កូ​កា​-​កូ​ឡា រសជាតិ​នៃ​អារម្មណ៍​ស្រស់ស្រាយ​។​

Tag:
 ក្រមា​
© រក្សាសិទ្ធិដោយ thmeythmey.com