ជាតិ
សង្គមជាតិ
បណ្តា​ខេត្ត​នៅ​ភាគ​ពាយ័ព្យ​នឹងមាន​ភ្លៀង​ធ្លាក់​ចាប់ពី​ថ្ងៃទី​២៣ ដល់​ថ្ងៃទី​២ ខែឧសភា​
22, Apr 2018 , 10:00 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ យោងតាម​សេចក្ដីប្រកាស ព័ត៌មាន​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ឲ្យ​ដឹងថា ចាប់ពី​ថ្ងៃទី​២៣ ដល់​ថ្ងៃទី​២៤ ខែមេសា បណ្ដា​ខេត្ត​នៅ​ភាគ​ពាយ័ព្យ នឹងមាន​ភ្លៀង​កក់ខែ​ធ្លាក់ ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ​។ ចាប់ពី​ថ្ងៃទី​២៥ ដល់​ថ្ងៃទី​០២ ខែឧសភា ភ្លៀង​នឹង​ធ្លាក់​ស្ទើរ​ទូទាំងប្រទេស​រួមមាន ខេត្តពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧ​ត្ត​រ​មានជ័យ ព្រះវិហារ និង​សៀមរាប ភ្លៀង​នឹង​ធ្លាក់​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន​។ ឯ​បណ្ដា​រាជធានី ខេត្ត​ដទៃទៀត នឹងមាន​ភ្លៀង​កក់ខែ​ធ្លាក់​ពី​តិច​ទៅ​បង្គួរ​។​



​អាស្រ័យហេតុនេះ ក្រសួង​បាន​អំពាវនាវ​ឲ្យ ប្រជាពលរដ្ឋ​ទាំងអស់​មានការ​ប្រុងប្រយ័ត្ន ចំពោះ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ពិសេស​បណ្ដា​ខេត្ត​នៅ​ភាគ​ពា​យ័​ត្យ ដូចជា​ខេត្តបាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៕

Tag:
 អាកាសធាតុ​
 ​ភ្លៀង​កក់ខែ
© រក្សាសិទ្ធិដោយ thmeythmey.com