ពីនេះ ពីនោះ
រវាងពាក្យ «ជោក» និង«ជោគ» ពន្លាតន័យខុសគ្នាដូចម្តេច?
× រវាងពាក្យ «ជោក» និង«ជោគ» ទាំងពីរមានសំឡេងសូរសព្ទដូចគ្នាពិតមែន តែនិយមន័យ និងការប្រើប្រាស់ខុសគ្នាយ៉ាងស្រឡះ។
សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់និយមន័យ ពាក្យ «ជោក» ជាដំណើរ ទទឹកជ្រាបសព្វ, សើម, ស៊ប់ និងជ្រុល។ ភ្លៀងទទឹកជោកខ្លួន, ស្រវឹងជោកជាំ។ល។
ចំណែក ពាក្យ «ជោគ» សម្តេចព្រះសង្ឃរាជ ក៏បានបញ្ជាក់និយមន័យថា ជាសេចក្តីសុខស្រួល, សេចក្តីសមស្រប, សេចក្តីកើតការ ដូចជាទទួលជោគជ័យ ទទួលបានជ័យជំនះ៕
© រក្សាសិទ្ធិដោយ thmeythmey.com