កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ បង្ហាញខ្លួនលើកដំបូងកាលពី១៦ឆ្នាំមុន សេណេហ្គាល់ឡើងដល់វគ្គ១/៤
× ជាការបង្ហាញខ្លួនលើកទី២ ក្រុមកីឡាបាល់ទាត់ជម្រើសជាតិសេណេហ្គាល់ ស្ថិតនៅពូល H ត្រូវជួបប៉ូឡូញ កូឡុំប៊ី និង ជប៉ុន សម្រាប់ការប្រកួតពានរង្វាន់ FIFA World Cup ឆ្នាំ២០១៨ នៅរុស្ស៊ី។
គ្រូបង្វឹក៖ លោក Aliou Cisse (សេណេហ្គាល់)
Cisse គឺជាអតីតប្រធានក្រុមសេណេហ្គាល់ដែលបានបង្កើតប្រវត្តិសាស្ត្រក្នុងព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០០២ ដោយអាចឈានដល់វគ្គ១/៤ផ្តាច់ព្រ័ត្រ នៅក្នុងការបង្ហាញខ្លួនជាលើកដំបូងរបស់ក្រុមមកពីតំបន់អាហ្វ្រិកមួយនេះ។ គ្រូវ័យ៤២ឆ្នាំរូបនេះ បានឡើងដឹកនាំក្រុមនៅឆ្នាំ២០១៥ ហើយអាចជួយសេណេហ្គាល់បានកៅអីទៅរុស្ស៊ីបន្ទាប់ពីប្រកួតមិនស្គាល់ចាញ់ក្នុងវគ្គជម្រុះពូល D ក្នុងតំបន់អាហ្វ្រិក។
កីឡាករឆ្នើម៖ Sadio Mane
Mane គឺជាកីឡាករមួយរូបក្នុងចំណោមកីឡាករដ៏ទៃទៀតដែលកំពុងលេចធ្លោជាងគេនៅទ្វីបតំបន់អឺរ៉ុប។ ខ្សែប្រយុទ្ធ វ័យ២៦ឆ្នាំរូបនេះ បានក្លាយជាកីឡាករអាហ្វ្រិកដែលមានតម្លៃខ្លួនថ្លៃជាងគេក្នុងប្រវត្តិសាស្ត្របាល់ទាត់ក្រោយផ្ទេពី Southampton ទៅ Liverpool ក្នុងតម្លៃ ៣៤ លានផោនក្នុងឆ្នាំ២០១៦។ កីឡាករដែលមានកំលាំង ល្បឿន និងជំនាញដ៏ប៉ិនប្រសប់នេះ បានធ្វើឲ្យរូបគេក្លាយជាតួអង្គសំខាន់ដើម្បីនាំសេណេហ្គាល់ឈានទៅវគ្គផ្តាច់ព្រ័ត្រនៅរុស្ស៊ី។
ប្រវត្តិក្នុង World Cup៖
នេះជាវត្តមានលើកទី២ សម្រាប់ក្រុមជម្រើសជាតិសេណេហ្គាល់បន្ទាប់ពីបង្ហាញខ្លួនលើកដំបូងបំផុតក្នុងឆ្នាំ២០០២ នៅកូរ៉េ និងជប៉ុន ដែលកាលនោះពូគគេអាចយកឈ្នះក្រុមការពារជើងឯកបារាំងនៃវគ្គសន្សំពិន្ទុទៀតផង ហើលទ្ធផលល្អបំផុតដែលក្រុមមកពីអាហ្វ្រិកទទួលបានគឺអាចឈានដល់វគ្គ៨ក្រុមចុងក្រោយ។ សេណេហ្គាល់ ស្ថិតនៅចំណាត់ថ្នាក់ទី ២៣ ពិភពលោក ក្នុងតារាង FIFA Ranking៕
កម្មវិធីប្រកួត៖
- ១៩ មិថុនា៖ ប៉ូឡូញ Vs សេណេហ្គាល់ (ម៉ោង ១០យប់ ម៉ោងនៅកម្ពុជា)
- ២៤ មិថុនា៖ ជប៉ុន Vs សេណេហ្គាល់ (ម៉ោង ១០យប់)
- ២៨ មិថុនា៖ សេណេហ្គាល់ Vs កូឡុំប៊ី (ម៉ោង ៩យប់)
Tag:
បាល់ទាត់
FIFA World Cup
GroupH
© រក្សាសិទ្ធិដោយ thmeythmey.com