ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ប្រយោជន៍អស្ចារ្យនៃការញ៉ាំទឹកឃ្មុំលាយទឹកក្រូចឆ្មា
× មនុស្សជាច្រើនយល់ថា ទឹកឃ្មុំគឺជាសារធាតុរាវមានជាតិផ្អែមខ្លាំង ប៉ុន្តែវាមានរឿងច្រើនដែលលើសពីផ្អែមទៅទៀត។ វាមានសារធាតុប្រឆាំងនឹងបាក់តេរី និងប្រឆាំងការរលាក។ ក្រៅពីនេះ ក្នុងទឹកឃ្មុំក៏មានសារធាតុសំខាន់ៗជាច្រើនផងដែរដូចជា Riboflavin, ជាតិដែក ជាតិស័ង្គសី វីតាមីន B6 ព្រមទាំងជាតិសរសៃ។
ទឹកក្រូចឆ្មាមានសមាធាតុសកម្មមួយឈ្មោះថា Citric Acid ដែលវាត្រូវបានគេប្រើជាសារធាតុលាងសម្អាត ហើយក៏មានមុខងារសម្លាប់បាក់តេរី និងមេរោគផងដែរ។
យ៉ាងណាមិញ ខណៈពេលដែលក្រូចឆ្មាគឺជាសារធាតុជំនួយដល់សុខភាពដ៏ឆ្លាតវៃ វានឹងកាន់តែអស្ចារ្យថែមទៀតនៅពេលប្រើជាមយយទឹកឃ្មុំ។
ទឹកឃ្មុំ និងក្រូចឆ្មាពេលផ្សំចូលគ្នានឹងក្លាយទៅជាសារធាតុប្រឆាំងការរលាក អង់ទីអុកស៊ីដង់ ប្រឆាំងបាក់តេរី ការភ្ញោច ទប់ស្កាត់ការឃ្លានអាហារ បង្កើនមុខងារប្រព័ន្ធភាពស៊ាំ ជម្រុញដល់ផ្លូវដង្ហើម និងភ្ញោចដល់ការរំលាយអាហារ។ តើក្រៅពីនេះវានឹងមានអ្វីទៀតទៅ?
ច្រោះជាតិពុលក្នុងខ្លួន
ទឹកឃ្មុំក្រូចឆ្មាត្រូវបានគេបង្ហាញថា ជួយពង្រឹងដល់ចលនាពោះវៀន ដោយជួយសម្អាតពោះវៀន និងបង្ការការកើនឡើងមេរោគគ្រោះថ្នាក់ក្នុងខ្លួន។ ក្រៅពីនេះ ទឹកឃ្មុំក្រូចឆ្មាក៏ជួយជម្រុញដល់ការនោម និងទឹកនោមផងដែរ ដូច្នេះវានឹងជួយបញ្ចេញជាតិពុលកាន់តែលឿនពីក្នុងខ្លួន។ ការនោមនឹងបញ្ចេញចោលជាតិប្រៃ ខ្លាញ់ ជាតិពុល និងទឹកដែលគ្មានប្រយោជន៍ចេញពីរាងកាយ។
សម្រកទម្ងន់
ថ្វីបើមានជាតិស្ករច្រើនក្នុងភេសជ្ជៈនេះក៏ដោយ តែវាមិនមានកាឡូរីច្រើនទេ ប៉ុន្តែចំនួនដ៏ច្រើននៃជាតិរ៉ែ និងវីតាមីន អាចជួយឲ្យអ្នកមានអារម្មណ៍ឆ្អែតលឿន។ ដូច្នេះវាស័ក្តិសមសម្រាប់ការសម្រកទម្ងន់។
ព្យាបាលការក្អក
មធ្យោបាយដ៏ល្អបំផុតក្នុងការប្រើប្រាស់ទឹកឃ្មុំ និងក្រូចឆ្មាគឺនៅពេលអ្នកឈឺបំពង់ករ ក្អក ឬជំងឺផ្លូវដង្ហើមផ្សេងៗទៀត។ វាអាចជួយសម្រួលដល់ផ្លូវដង្ហើម និងបង្ការការរលាកដែលអាចបន្ថយការក្អកបានផង និងជម្រុញដល់មុខងារប្រព័ន្ធភាពស៊ាំក្នុងការប្រឆាំងនឹងការបង្ករោគក្នុងផ្លូវដង្ហើម។
ជួយដល់ការរំលាយអាហារ
ថាមពលនៃទឹកឃ្មុំនិងក្រូចឆ្មាក្នុងការប្រឆាំងនឹងបាក់តេរីអាចប្រើដើម្បីផ្តល់មុខងារកាន់តែល្អដល់ក្រពះបាន។ វាមិនអាចបញ្ចេញចោលនូវបាក់តេរីគ្រោះថ្នាក់ពីក្នុងក្រពះ និងផ្លូវរំលាយអាហារទេ ប៉ុន្តែជួយពន្លឿនដល់ការរំលាយអាហារ ដោយសារតែអាស៊ីតក្នុងក្រូចឆ្មា។ ការញ៉ាំទឹកឃ្មុំក្រូចឆ្មាក៏ជួយភ្ញោចដល់ការផលិតទឹកប្រមាត់ ដែលជួយដល់ការរំលាយអាហារ។
ពង្រឹងដល់ការរំលាយអាហារ
ទាំងទឹកឃ្មុំ និងក្រូចឆ្មាមានសមត្ថភាពពង្រឹងដល់ការបង្កើនល្បឿនរំលាយអាហារ និងផ្តល់ថាមពលផង។ រឿងនេះសំខាន់បើសិនជាអ្នកកំពុងតែជាពីជំងឺ ឬរបួសហើយនោះ។ ដូច្នេះយកល្អគួរតែជ្រើសរើសការញ៉ាំតែក្តៅជាមួយទឹកឃ្មុំញ៉ាំហើយ។
ព្យាបាលជំងឺមុន
ទឹកឃ្មុំ និងក្រូចឆ្មាត្រូវបានគេស្គាល់ថាជួយពង្រឹងដល់ការកើនមុន និងបង្ការបញ្ហាបង្ករោគនៅស្បែកផ្សេងៗទៀត ដោយសារតែមានសារធាតុប្រឆាំងនឹងបាក់តេរី។ ទឹកក្រូចឆ្មាច្រើនតែត្រូវបានគេប្រើប្រាស់ដើម្បីលុបបំបាត់ស្នាមជាំ និងសម្លាកនៅលើស្បែក។
ពង្រឹងដល់ប្រព័ន្ធភាពស៊ាំ
ប្រព័ន្ធភាពស៊ាំរបស់រាងកាយអាចនឹងកើនឡើងខ្លាំងនៅពេលអ្នកញ៉ាំទឹកឃ្មុំផង និងក្រូចឆ្មាផង។ ក្រូចឆ្មាមានវីតាមីន C ខ្ពស់ ព្រមទាំងសារធាតុ Volatile និងអង់ទីអុកស៊ីដង់ ដែលអាចប្រឆាំងនឹងបាក់តេរី និងមេរោគផ្សេងៗបាន។ ម្យ៉ាងវិញទៀត ទឹកឃ្មុំគឺជាសារធាតុប្រឆាំងនឹងបាក់តេរីដ៏ខ្លាំងក្លាបំផុត ដូច្នេះទាំងពីរនេះចូលគ្នាអាចជួយឲ្យប្រព័ន្ធភាពស៊ាំខ្លាំងបាន។
គ្រប់គ្រងអាស៊ីត
ថ្វីបើអ្នកគិតថា ក្រូចឆ្មាមានជាតិអាស៊ីតខ្ពស់ពីធម្មជាតិ តែនៅពេលវាចូលទៅក្នុងរាងកាយ វានឹងក្លាយទៅជាអាលកាឡាំងវិញ។ កាលណារាងកាយទៅជាអាលកាឡាំងច្រើន វានឹងជួយការពារជំងឺបាន។ តាមរយៈការបន្ថែមក្រូចឆ្មា និងទឹកឃ្មុំទៅក្នុងអាហារ អ្នកអាចរក្សាតុល្យភាពអាស៊ីតក្នុងរាងកាយបាន ហើយក៏ជួយបន្ថយការប្រឈមនឹងជំងឺរ៉ាំរ៉ៃថែមទៀត។
ផលរំខាននៃការញ៉ាំទឹកឃ្មុំក្រូចឆ្មា
អ្នកខ្លះមានប្រតិកម្មអាឡែហ្ស៊ីនឹងទឹកឃ្មុំ ដូច្នេះការលាងវានៅលើមុខ ឬរបួស នឹងជួយបង្កើនភាពជាសះរបស់របួស ដោយមិនមានផលរំខានអ្វីឡើយ។ ជាមួយគ្នានេះដែរ មិនត្រូវទុកទឹកឃ្មុំនៅលើស្បែកពេញមួយយប់ឡើយ ព្រោះវាអាចធ្វើឲ្យមានការរលាកនៅពេលវាលើស្បែកយូរពេក៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com