ជាតិ
សេដ្ឋកិច្ច
សណ្ឋាគារលំដាប់ផ្កាយ៥លើកោះរ៉ុង ចំណាយទឹកប្រាក់៤០លានដុល្លារ
× ខេត្តព្រះសីហនុ៖ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានចំណាយប្រាក់វិនិយោគ៤០លានដុល្លារ លើសណ្ឋាគារផ្កាយ៥ដំបូងគេបង្អស់ « The Royal Sands Koh Rong » នៅកោះរុង ខេត្តព្រះសីហនុ ។ សណ្ឋាគារនេះ ត្រូវបានដាក់សម្ពោធជាផ្លូវការក្រោមអធិបតេយ្យភាព សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃទី២៣ ខែមេសានេះ។
សណ្ឋាគារ ដឹរ៉ូយ៉ាល់ សេន កោះរ៉ុង ( The Royal Sands Koh Rong ) ត្រូវបានសាងសង់ឡើងនៅលើឆ្នេរ មានកម្ពស់មួយជាន់ផ្ទាល់ដីចំនួន៦៧វីឡាទំនើបៗ ដែលមានលក្ខណៈជាឯកជន សម្រាប់ភ្ញៀវទេសចរទៅសម្រាកលំហែកាយ។ សណ្ឋាគារនេះ សាងសង់អស់ទឹកប្រាក់៤០លានដុល្លារ ក្នុងដំណាក់កាលទី១។
នាយកក្រុមហ៊ុន The Royal Sands Koh Rong លោក លូហ្ស៊ី ម៉ាតហ្ស៊ិក បាននិយាយថា ក្រុមហ៊ុននឹងវិនិយោគសាងសង់រមណីយដ្ឋានសណ្ឋាគារ លំដាប់ស្តង់ដាអន្តរជាតិ ជាបន្តបន្ទាប់ទៀត នៅក្នុងដំណាក់កាលទី២ ដើម្បីអភិវឌ្ឍទីកន្លែងកោះរ៉ុង ឲ្យក្លាយទៅជាកោះប្រវត្តិសាស្ត្រ ទុកជាគំរូសំរាប់ប្រជាជនកម្ពុជា និងប្រទេសកម្ពុជា។
ការចំណាយប្រាក់៤០លានដុល្លាររបស់ក្រុមហ៊ុន រ៉ូយ៉ាល់ (Royal Group) លើរីសត សណ្ឋាគារផ្កាយ៥ «ដឹរ៉ូយ៉ាល់ សេន កោះរ៉ុង» (The Royal Sands Koh Rong) គឺដើម្បីចូលរួមចំណែកអភិវឌ្ឍន៍កម្ពុជាឲ្យក្លាយទៅជាទិសដៅទេសចរណ៍កាន់តែមានសក្កានុពលនៅក្នុងតំបន់នាពេលអនាគត។ នេះបើតាមសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន៕
Tag:
គិត ម៉េង
រ៉ូយ៉ាល់ គ្រុប
© រក្សាសិទ្ធិដោយ thmeythmey.com