ជាតិ
សង្គមជាតិ
អភិបាលខេត្តក្រចេះ និងប៉ៃលិន ត្រូវបានផ្លាស់ប្តូរ ភ្នំពេញ៖ ព្រះមហាក្សត្រ បានចេញរាជក្រឹត្យពីរផ្សេងគ្នា ដើម្បីផ្លាស់ប្តូរអភិបាលខេត្តក្រចេះ និងអភិបាលខេត្តប៉ៃលិន។ នេះបើតាមលោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលបានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨។
លោក សក់ សេដ្ឋា អះអាងថា លោក វ៉ា ថន ដែលជាអភិបាលរងខេត្តក្រចេះ ត្រូវបានតែងតាំងជាអភិបាលខេត្ត ជំនួសលោក សរ ចំរុង ហើយលោក ផាន់ ចាន់ធុល អភិបាលរងខេត្តប៉ៃលិន ត្រូវបានតែងតាំងជាអភិបាលខេត្ត ជំនួសលោក កើត សុធា។ រដ្ឋលេខាធិការក្រសួងមហាផ្ទៃរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖«ឯកឧត្តម សរ ចំរុង ដូចជាទៅឈរជាបេក្ខជនតំណាងរាស្ត្រ ក្នុងនីតិកាលទី៦។ ឯកឧត្តម កើត សុធា ប្រហែលជាត្រូវបានតែងតាំងជាទីប្រឹក្សារដ្ឋាភិបាល»។
លោក សក់ សេដ្ឋា បន្តថា ការប្រកាសចូលកាន់តំណែងអភិបាលខេត្តក្រចេះថ្មី នឹងធ្វើឡើងនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ ហើយការប្រកាសចូលកាន់តំណែងអភិបាលខេត្តប៉ៃលិនថ្មី នឹងធ្វើឡើងនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨៕
Tag:
ព្រះមហាក្សត្រ
សក់ សេដ្ឋា
អភិបាលខេត្តក្រចេះ
អភិបាលខេត្តប៉ៃលិន)
© រក្សាសិទ្ធិដោយ thmeythmey.com