ជាតិ
ជនជាតិ​ចិន​១២១​នាក់ ត្រូវ​ចាប់ខ្លួន ដោយសារ​ជំរិត​ទារប្រាក់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​
24, Apr 2018 , 10:29 am        
រូបភាព
ដោយ: ថ្មីៗ
​ជនជាតិ​ចិន​១២១​នាក់ ដែល​ប្រព្រឹត្ត​បទ​ល្មើ​ដោយ​ការ​ជំរិត​ទារប្រាក់​អ្នកដទៃ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត (VOIP) ត្រូវបាន​កម្លាំង​នគរបាល​កម្ពុជា​ផ្នែក​អន្តោប្រវេសន៍ ចុះទៅ​បង្ក្រាប និង​ឃាត់ខ្លួន ក្នុង​ខណ្ឌទួលគោក​និង​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​២២ ខែមេសា ឆ្នាំ​២0១៨​។ នេះ​បើតាម​គេហទំព័រ​របស់​អគ្គស្ន​ង​ការ​នគរបាលជាតិ​។



​គេហទំព័រ​របស់​អគ្គ​ស្នងការ​នគរបាលជាតិ បាន​ចុះផ្សាយ​ពី​ប្រសាសន៍​របស់លោក​វរសេនីយ៍ឯក ជា ចិ​ត្រា នាយការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ថា  កម្លាំង​សមត្ថកិច្ច បញ្ជូន​ជនជាតិ​ចិន​ទាំងនោះ ទៅ​អគ្គនាយក​ដ្ធា​ន​អន្តោប្រវេសន៍ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕


Tag:
 បរទេស​ខុសច្បាប់​
© រក្សាសិទ្ធិដោយ thmeythmey.com