អត្ថបទពាណិជ្ជកម្ម
កម្មវិធី ABC Exceptional Night ជាមួយ​លោក ដួង វី​រះ​សិទ្ធ​
24, Apr 2018 , 2:09 pm        
រូបភាព
ដោយ:
​កាលពី​ថ្ងៃ​សុក្រ ទី ២០ ខែមេសា ឆ្នាំ​២០១៨  ស្រា​បៀរ ABC អិ​ច​ស្ត្រា​ស្តោ​ត បាន​បន្ត​រៀបចំ​កម្មវិធី ABC EXCEPTIONAL NIGHT នៅ The Storm Pub & Restaurant ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​តារាចម្រៀង​ដែលជា​ម្ចាស់​ជ័យលាភី ដែលមាន​ទេពកោសល្យ​យ៉ាងពិត​ប្រាកដ ក្នុង​កម្មវិធី I Am The Singer ឆ្នាំ 2016 ហើយ​គាត់​បាន​វិវត្តន៍​កេរ្តិ៍ឈ្មោះ​របស់គាត់​ក្លាយជា​តារា​វ័យក្មេង​ដែល​ជាទី​ត្រូវការ​បំផុត​មួយរូប​ក្នុងចំណោម​តារា​វ័យក្មេង​ដទៃទៀត លោក​គឺជា​តារា​ដែលមាន​ចំណុច​ល្អ​ឯក​ដែល​រះ​យ៉ាង​ត្រចះត្រចង់ (Rising Exceptional) លោក ដួង វី​រះ​សិទ្ធ ។
​   
​កម្មវិធី​រាត្រី​ដ៏​ល្អ​ឯក (ABC Exceptional Night) មិន​ត្រឹម​តែមាន​វត្តមាន តារាចម្រៀង​ដែល​ចូលរួម ផ្តល់​ភាពសប្បាយ​រីករាយ​ក៏ដូចជា​បង្ហាញ​ពី​ភាពល្អ​ឯក​ប៉ុណ្ណោះ​ទេ អតិថិជន​របស់​ស្រា​បៀរ ABC អិ​ច​ស្ត្រា​ស្តោ​ត និង​អតិថិជន​របស់ The Storm Pub & Restaurant ក៏បាន​ភ្លក់​នូវ​រសជាតិ​ដ៏​ល្អ​ឯក​ពី​ការ​លាយ​ប​ញ្ជូ​ល​គ្នា​ជា​ស្រា​ក្រឡុក ABC អិ​ច​ស្ត្រា​ស្តោ​ត ពី​សំណាក់​អ្នក​ក្រឡុក​ស្រា​ដ៏​ជំនាញ ។​

​កម្មវិធី ABC EXCEPTIONAL NIGHT គឺជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ "​ជា​ឧត្តមភាព​ដ៏​ល្អ​ឯក​" របស់ ស្រា​បៀរ ABC អិ​ច​ស្ត្រា​ស្តោ​ត ដែល​ផ្តល់នូវ​អំណរ​សារ​ទរ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​ទទួលបាន​ជោគជ័យ​ដោយបាន​បង្ហាញ​ពី​ចំណុចខ្លាំង ចំណេះដឹង និង​សមិទ្ធផល​របស់ខ្លួន​នៅក្នុង​វិស័យ​សិល្បៈ ពាណិជ្ជកម្ម និង​ការកសាង​សហគមន៍​។​



ABC អិ​ច​ស្ត្រា​ស្តោ​ត នៅតែ​ជា​ម៉ាក​សញ្ញា​ស្រា​បៀរ​ទឹកខ្មៅ​លំដាប់ថ្នាក់​អន្តរជាតិ​ដែល​ឈានមុខ​គេ​គ្មាន​គូ​របៀប​នៅលើ​ទីផ្សារ ស្រា​បៀរ​ទឹកខ្មៅ​គុណភាព​ខ្ពស់បំផុត​នៅក្នុង​ប្រទេស​កម្ពុជា ដែល​អតិថិជន​ជ្រើសរើស​យកមក​ទទួលទាន​”​ក្រេប​រសជាតិ​ដ៏​ល្អ​ឯក​”​នៃ​ស្រា​បៀរ​ទឹកខ្មៅ ដែល​ផលិត​ពី​គ្រឿងផ្សំ​មាន​គុណភាព​ខ្ពស់បំផុត និង​បានឈ្នះ​ពានរង្វាន់​ជាច្រើន ជាពិសេស​កំពុង​ទទួល​បានការ​គាំទ្រ​កាន់តែខ្លាំង​ឡើង​ពី​ស្រទាប់​យុវវ័យ មជ្ឈដ្ឋាន​សិល្បករ និង​ពាណិជ្ជករ​លំដាប់​ថ្នាក់ខ្ពស់​។​

​កម្មវិធី ABC EXCEPTIONAL NIGHT នឹង​បន្ត​ប្រារព្ធ​ធ្វើឡើង​នៅ​ទីតាំង ភូមិគ្រឹះ​អង្គរ នៅ​ថ្ងៃ​ពុធ ទី ២៥ ខែមេសា​ខាងមុខនេះ ដោយមាន​ការអញ្ជើញ​ចូលរួម​សម្តែង​ពី​តារាចម្រៀង​ដ៏​ល្បី​និង​មាន​វ័យក្មេង​ដែល​ប្រកបដោយ​ម​ហិ​ច្ឆិ​តា អាចនិយាយបាន​ថា​គាត់​តែងតែ​ទទួលបាន​ពិន្ទុ​លើសពី ១០១% នូវ​អ្វីដែល​គាត់​បានធ្វើ រាល់​យុទ្ធនាការ​សុទ្ធតែ​សកម្ម​និង​លើកទឹកចិត្ត​ឲ្យ​យុវវ័យ​សម្រេច​នូវ​ក្តី​សុ​បិ​ន្ត​និង​ជឿជាក់​លើ​ខ្លួនឯង គឺ​លោក នី​កូ​។
 
​សូម​ចូលរួម​ឲ្យ​បាន​ច្រើន​កុះករ​ដើម្បី​ទទួលបាន​បទពិសោធន៍​ដ៏​ល្អ​ឯក​ពី ABC អិ​ច​ស្ត្រា​ស្តោ​ត​!
​ចំពោះ​ព័ត៌មាន​បន្ថែម​អំពី​កម្មវិធី​ពិសេស​នេះ ចូលទៅ​កាន់​គេហទំព័រ​ផ្លូវការ​៖https://www.facebook.com/ABC.ExtraStoutCambodia/

​សូម​រីករាយ​ទទួលទាន ABC អិ​ច​ស្ត្រា​ស្តោ​ត ដោយ​ការទទួលខុសត្រូវ​។​













(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com