ជាតិ
រថភ្លើង​បុក​រថយន្ត កំហុស​អ្នកណា​?
24, Apr 2018 , 7:39 pm        
រូបភាព
ប្រភពរូបថត៖ ឡៃលី ប៉ោយប៉ែត
ប្រភពរូបថត៖ ឡៃលី ប៉ោយប៉ែត
ដោយ: ថ្មីៗ
​ថ្ងៃ​សៅរ៍​មួយ​ករណី ហើយ​ថ្ងៃ​ចន្ទ​មួយ​ករណី​ទៀត​! គ្រោះថ្នាក់​រថភ្លើង​បុក​រថយន្ត​នៅ​តំបន់​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និង​ទីកន្លែង​ផ្សេងទៀត បានក្លាយ​ជា​រឿង​ដ៏​គួរ​ឲ្យ​ព្រួយបារម្ភ ដោយសារតែ​វា​បានកើត​ឡើងជា​ញឹកញាប់​។​



អត្ថបទទាក់ទង


​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២១ ខែមេសា រថយន្ត​មួយគ្រឿង​បានធ្វើ​ដំណើរ​ឆ្លងកាត់​លើផ្លូវ​រថភ្លើង​នៅ​ចំណុច​ភូមិ​បា​លិ​លេ​យ្យ​២ ក្រុង​ប៉ោយប៉ែត ហើយ​ពេលធ្វើ​ដំណើរ​បាន​ពាក់​កណ្តាលផ្លូវ រថភ្លើង​មកដល់ និង​បុក​រថយន្ត​នោះ​ប៉ើង​ខ្ទាត​។ ករណី​ស្រដៀង​គ្នា បាន​កើតឡើង​ផងដែរ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៣ ខែមេសា នៅ​ចំណុច​ភូមិ​និមិត្ត​១ ក្រុង​ប៉ោយប៉ែត​ដដែល​។​

​ករណី​ទាំងពីរ​មិន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ប៉ុន្តែ​អ្នកបើកបរ​រងរបួស​ធ្ងន់ ខណៈ​រថយន្ត និង​រថភ្លើង​រង​ការខូចខាត​។ យោងតាម​ការផ្សាយ​រប​ស់​គេហទំព័រ​ផ្សព្វផ្សាយ​អប់រំ​នៃ​ក្រសួងមហាផ្ទៃ ភាគី​រថយន្ត​ជា​អ្នក​ដែល​ត្រូវ​សង​ការខូចខាត និង​ការជួសជុល​រថភ្លើង​។​

​វា​ប្រហែលជា​មិនអាច​ទៅរួច​ឡើយ សម្រាប់​ភាគី​រថយន្ត​ក្នុងការ​ទាមទារ​សំណង​ផ្លូវច្បាប់​ពី​ខាង​រថភ្លើង ដោយសារតែ​ពួកគាត់​បាន​បើក​រំលោភ​លើផ្លូវ​អាទិភាព​របស់​រថភ្លើង​។ ទោះបីជា​យ៉ាងណាក៏ដោយ អាជ្ញាធរ​ដែនដី និង​ស្ថាប័ន ជំនាញ​ទទួលរង​នូវ​ការស្តីបន្ទោស​ថា មិន​បានដាក់​ផ្លាកសញ្ញា​ឲ្យ​បាន​ត្រឹមត្រូវ ប៉ុន្តែ​ករណី​មួយចំនួន​អ្នកបើកបរ​រថយន្ត​ខ្វះ​ការប្រុងប្រយ័ត្ន​ដោយ​មិន​ខ្វល់​ពី​ផ្លាកសញ្ញា​ណែនាំ​៕

Tag:
 រថភ្លើង​
 ​ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com