អត្ថបទពាណិជ្ជកម្ម
សាក​រសជាតិ​នំ​ដូ​ហ្វ​ណាត់ គ្រី​ស​ស្ពី គ្រី​ម ២ ថ្មី​នេះ​ម្ដង​មើល ធានាថា​ជូរអែម​ឆ្ងាញ់​ជាប់មាត់​តែម្ដង​!!!
24, Apr 2018 , 3:05 pm        
រូបភាព
ដោយ:
​កាលពីពេល​ថ្មីៗ​នេះ ហាង​នំ​ដូ​ហ្វ​ណាត់ និង​កាហ្វេ គ្រី​ស​ស្ពី គ្រី​ម (Krispy Kreme) ដែលជា​ម៉ាក​ដ៏​ល្បី​របស់​អាមេរិក​មួយ​នេះ បាន​បន្ថែម​នៅ​រសជាតិ​ថ្មី​២ ជូរអែមៗ​នៃ​រសជាតិ​ផ្លែឈើ ដែល​ប្រជាជន​ខ្មែរ​ភាគច្រើន​ពេញនិយម​និង​ចូលចិត្ត ហើយ​បានធ្វើ​ឲ្យ​ហាង​គ្រី​ស​ស្ពី គ្រី​ម ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​សំណាក់​អតិថិជន​កាន់តែខ្លាំង​។ រសជាតិ​ថ្មី ២​មុខ​បន្ថែម​នេះ គឺមាន​ឈ្មោះថា Lemon Doughnut និង Blueberry Doughnut  មាន​រសជាតិ ក្រូចឆ្មា និង ផ្លែ​ប្ល៊ូ​ប៊ែ​រី ជូរ​តិចៗ ផ្អែម​តិចៗ ធ្វើអោយ​ចាប់​មាត់​អតិថិជន​តែម្ដង​។ ពិសេស​ជាងនេះទៅទៀត​នោះ សាច់​ម្សៅ​នំ​ដូ​ហ្វ​ណាត់​របស់ គ្រី​ស​ស្ពី គ្រី​ម (Krispy Kreme) មាន​លក្ខណៈពិសេស​ដាច់​គេ​ត្រង់​ថា​វា​ទន់ល្មើយ និង​ញុំ​ា​ទៅ​រលាយ​ក្នុង​មាត់​តែម្ដង ដែល​វា​ធ្វើ​ឲ្យ​អតិថិជន​ត្រូវ​ម៉ាច់ និង​ជាប់មាត់ ជាមួយនឹង​រសជាតិ ២​មុខ​ថ្មី​។

​គួររំលឹកថា ហាង​នំ​ដូ​ហ្វ​ណាត់ និង​កាហ្វេ គ្រី​ស​ស្ពី គ្រី​ម (Krispy Kreme) មាន​និ​មិ​ត្ដ​សញ្ញា​ពិសេស​មួយ​ហៅថា “HotLight” ដែល​នៅពេល​ភ្លើង​នេះ បំភ្លឺ​ឡើង មានន័យថា​នំ​ដូ​ហ្វ​ណាត់​អូ​រី​ជី​នណល​គ្លេ​ស​គ្រី​ស​ស្ពី គ្រី​ម (Krispy Kreme) កំពុងតែ​ផលិត ហើយ​អតិថិជន​អាច​អ​ញ្ចើ​ញ​ចូល​ភ្លក់​នំ​ដូ​ហ្វ​ណាត់​ថ្មីៗ ក្ដៅៗ​តែម្ដង ហើយ​លើសពីនេះទៅទៀត អតិថិជន​ក៏​អាច​មើល​ពី​ចង្វាក់​ផលិតកម្ម​របស់​នំ​ដូ​ហ្វ​ណាត់​នេះ​ដោយផ្ទាល់​ផងដែរ​។



​គួរបញ្ជាក់​ផងដែរ​ថា ហាង​នំ​ដូ​ហ្វ​ណាត់ និង​កាហ្វេ គ្រី​ស​ស្ពី គ្រី​ម (Krispy Kreme) គឺជា​ហាង​នំ​ដូ​ហ្វ​ណាត់​តែមួយគត់​ក្នុងប្រទេស​កម្ពុជា ដែល​ផលិត​នំ​ដូ​ហ្វ​ណាត់​ដោយ​ប្រើ​ម៉ាស៊ីន​ស្វ័យប្រវត្តិ​តែម្ដង​។ មកទល់ពេលនេះ ហាង​នំ​ដូ​ហ្វ​ណាត់ និង​កាហ្វេ គ្រី​ស​ស្ពី គ្រី​ម (Krispy Kreme)  មាន​ចំនួន​៥​សាខា​ហើយ សាខា​ទី​១-​បឹង​កេងកង សាខា​ទី​២-​ក្នុង​ផ្សារ​ទំនើប​អ៊ី អន​ម៉​ល​១ សាខា​ទី​៣-​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ សាខា​ទី​៤-​ក្នុង​ផ្សារ​ធី​ខេ និង​សាខា​ទី​៥-​ម៉ៅ​សេទុង (​ជាប់​ហាង​ដឹ ភី​ហ្សា ខម​ផេ​នី​) ហើយនឹង​បន្ត​បើក​សាខា​ជា​បន្តបន្ទាប់​ទៀត​។ សូមប​ព្ជា​ក់ថា ម៉ាក​យីហោ​នំ​ដូ​ហ្វ​ណាត់ និង​កាហ្វេ គ្រី​ស​ស្ពី គ្រី​ម (Krispy Kreme) ត្រូវបាន​នាំចូល និង​ចែកចាយ​ផ្ដាច់មុខ​ដោយ​ក្រុមហ៊ុន EFG ជា​បុត្រ​សម្ព​ន្ធ័​របស់​ក្រុមហ៊ុន RMA Cambodia ហើយ​ហាង​នំ​ដូ​ហ្វ​ណាត់ និង​កាហ្វេ Krispy Kreme កំពុងតែ​ល្បីល្បាញ​យ៉ាងខ្លាំង​ទូទាំង​សកលលោក ដែលមាន​ហាង​សរុប​ជាង ១០០០ ហាង ក្នុងប្រទេស​ចំនួន​២៩ រួមទាំង​ប្រទេស​កម្ពុជា​ផងដែរ​។






(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com