ជាតិ
នយោបាយជាតិ
ព្រឹទ្ធសភានីតិកាលថ្មី៖ លោក នៃ ប៉េណា ជាអនុប្រធានទី១ ឯលោក ទេព ងន ជាអនុប្រធានទី២ រូបពីព្រឹទ្ធសភា
× លោក នៃ ប៉េណា បានក្លាយជាអនុប្រធានទី១ ហើយលោក ទេព ងន បានក្លាយជាអនុប្រធានទី២ របស់ព្រឹទ្ធសភា សម្រាប់នីតិកាលទី៤នេះ។ លោកទាំងពីរ បានទទួលតំណែងនេះ តាមរយៈការបោះឆ្នោតគាំទ្រពីសមាជិកព្រឹទ្ធសភា ក្នុងកិច្ចប្រជុំលើកដំបូង នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨។
លោក នៃ ប៉េណា និងលោក ទេព ងន បានទទួលសំឡេងគាំទ្រ១០០ភាគរយតែម្តង ពោលគឺ សមាជិកព្រឹទ្ធសភាទាំងអស់ ដែលមានចំនួន៦២រូប សុទ្ធតែបានបោះឆ្នោតគាំទ្រឲ្យលោកទាំង២ធ្វើជាអនុប្រធានទី១ និងអនុប្រធានទី២។ ចំណែកសម្តេច សាយ ឈុំ នៅតែជាប់ឆ្នោតធ្វើជាប្រធានព្រឹទ្ធសភាដដែល ដោយទទួលបានសំឡេងគាំទ្រ១០០ភាគរយដូចគ្នា។
ក្រោយពីបញ្ចប់កិច្ចប្រជុំ សមាជិកព្រឹទ្ធសភាទាំង៦២រូប ក៏បានចូលទៅស្បថក្នុងព្រះបរមរាជវាំង មុននឹងចាប់ផ្តើមចូលបម្រើការងារក្នុងព្រឹទ្ធសភា៕
© រក្សាសិទ្ធិដោយ thmeythmey.com