អត្ថបទពាណិជ្ជកម្ម
​អស្ចារ្យ​មែន​! ស្មា​ត​ហ្វូ​ន Nokia 7 plus លក់​ក្នុងតម្លៃ ត្រឹមតែ ៣៩៩ ដុល្លារ និង Nokia 6 ស៊េរី​ថ្មី ឆ្នាំ ២០១៨ លក់​ក្នុងតម្លៃ ២៧៩ ដុល្លារ​
24, Apr 2018 , 3:38 pm        
រូបភាព
​កាលពីពេល​ថ្មីៗ​នេះ HMD Global ដែលជា​ក្រុមហ៊ុន​ផលិត​និង​ចែកចាយ​ទូរស័ព្ទ Nokia បានបង្ហាញ​នូវ​ម៉ូ​ឌែ​ល​ថ្មី​របស់ខ្លួន គឺ ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន Nokia 7 plus និង Nokia 6 ស៊េរី ឆ្នាំ​២០១៨ ថ្មី និង​មាន​លក់​នៅ​ទូទាំងប្រទេស​កម្ពុជា​ហើយ ជាមួយ​តម្លៃ​ត្រឹមតែ  Nokia 7 plus លក់​ក្នុងតម្លៃ ៣៩៩ ដុល្លារ  និង Nokia 6 ស៊េរី​ថ្មី ឆ្នាំ ២០១៨ លក់​ក្នុងតម្លៃ ២៧៩ ដុល្លារ​។​

​គួរ​បញ្ជក់​ផង​ដែលថា​ទូរ​សព្ទ​ស្មា​ត​ហ្វួ​ន Nokia 7 plus  ជា​ទូរស័ព្ទ​ល្អ​បំផុត​សម្រាប់​អ្នក​គ្រប់គ្នា ដោយ​វា​អាច​កាន់​ថ្ម​បាន​ដល់​ទៅ ២​ថ្ងៃ និង​មាន​មាន​ពីរ​ពណ៌​សម្រាប់​ជ្រើសរើស គឺ​ពណ៌​ខ្មៅ​/​ទង់ដែង និង​ស​/​ទង់ដែង​។ Nokia 7 plus មានការ​រចនា​ដ៏​ស្រស់ស្អាត និង​ដំណើរការ​ដោយ Qualcomm® SnapdragonTM 660 Mobile Platform  ដំណើរការ​លឿន និង​បំពាក់​ដោយ​ថ្ម​ដែលមាន​ថាមពល ៣៨០០ mAh ដ៏​អស្ចារ្យ  ។ Nokia 7 plus មាន​កាមេរ៉ា​មុខ​លំដាប់ Pro ១៦ MP មាន​កញ្ចក់ ZEISS ដែល​អាច​ឲ្យ​អ្នក​ចុច​ថត​បាន​រហ័ស និង​ងាយស្រួល​កំណត់​ការកែសម្រួល​រូបភាព​នៅពេល​ថត នៅលើ​ផ្ទាំង​អេក្រង់​ក្នុងពេល​តែមួយ​ដូចជា​ការកែ​ពណ៌ ការកំណត់​ថតរូប​ភាពជា​លក្ខណៈ wide-angel  ឬ Telephoto  ការកំណត់​ទៅលើ ISO ល្បឿន​shutter និង​ការថតរូប Focus តាម​លក្ខណៈ​ស្វ័យប្រវត្តិ ឬ​តាម​តម្រូវការ ដោយ​វា​អាច​ថត​បាន​រូបភាព​ពិត​ដ៏​ល្អឥតខ្ចោះ​ដោយ​មិនបាច់​ប្រើ​filter​។ កាមេរ៉ា​ក្រោយ​ភ្ជាប់​មកជា​មួយ​នូវ​កា​ម៉េ​រា​ទំហំ ១២MP/១៣MP ដែលមាន​សមត្ថភាព​ចាប់​រូបភាព​ពិត​តាម​ពណ៌​ធម្មជាតិ​និង​ចាប់យក​រូបភាព​នៅ​ទី​ងងឹត​បាន​យ៉ាង​ល្អឥតខ្ចោះ​លើសពីនេះ​វា​មាន​សមត្ថភាព​ក្នុងការ​ទាញយក​រូបភាព​ពី​ទី​ឆ្ងាយ​បាន​ទំហំ​អុ​ប​ទិ​ក ២x ដែល​អ្នក​អាច​ផ្តោត​យក​រូបភាព​បាន​កាន់​តែ​ជិត​។ ជាមួយនិង​រាង​កោង​ទន់ និង​គែម​ស្ដើង​ស្រ​លូន ផ្តល់ឱ្យ​អ្នក​ប្រើ​នូវ​បទពិសោធន៍​ដ៏​ងាយស្រួល​និង​ស្អាត​។ អេក្រង់​ទំហំ ៦ អ៊ី​ញ​ដ៏​ស្រស់ស្អាត ១៨: ៩ Full HD + ធ្វើឱ្យ Nokia 7 plus បញ្ចូល​គ្នា​បាន​យ៉ាង​ល្អឥតខ្ចោះ​សម្រាប់​ការប្រើ​បណ្តាញ​សង្គម ការលេង​ហ្គេម​និង​ការកម្សាន្ត​ជាមួយនិង​មាតិកា​ច្រើន ជាមួយ ទំហំ​ផ្ទុក​ROM ៦៤GB និង​RAM ទំហំ ៤GB ។ បំពាក់​មីក្រូហ្វូន​ចំនួន​បី​ចាប់យក​សម្លេង​តាមបែប   រ​ង្វិ​ល​ជុំ ៣៦០ ដឺ​ក្រេ Surround Sound សាក​សម​ជាមួយនិង​សមត្ថភាព​ថត​វីដេអូ​កម្រិត 4K ដែល​ធ្វើ​ឲ្យ​លោកអ្នក​ហាក់ដូច​ស្ថិតនៅក្នុង​ហេតុការណ៍​ផ្ទាល់​ជាក់ស្តែង​។




Link video Nokia 7Plus: https://www.nokia.com/en_int/phones/nokia-7-plus

​ងាក​មក​មើល​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន Nokia 6 ដែល​ធ្លាប់​បានទទួល​រង្វាន់​កាលពី​ឆ្នាំ​ទៅបាន​អភិវឌ្ឍន៍​កាន់តែ​ពិសេស អាចធ្វើ​ប្រតិបត្តិការ​លឿន​ជាង​៦០ ភាគរយ​នៃ​ទូរ​សព្ទ​ស៊េរី​មុន​។ ដោយ​មើល​លំនាំ​ពី​ភាពជោគជ័យ​របស់​ទូរ​សព្ទ​ស៊េរី​មុន Nokia 6 ស៊េរី​ថ្មី​ឆ្នាំ ២០១៨ ត្រូវបាន​រចនា​ឡើង​ឲ្យ​មាន​សមត្ថភាព​មុខងារ​កាន់តែ​ខ្ពស់ និង​ជាប់​ធន់​ជាង​មុន និង​ដំណើរការ​ដោយ Qualcomm® SnapdragonTM 630 Mobile Platform  ធ្វើ​ឲ្យ​ទូរស័ព្ទ​Nokia 6 ស៊េរី​ថ្មី​អាចធ្វើ​ប្រតិបត្តិការ​លឿន​ជាង​មុន​។ Nokia 6 បំពាក់​ដោយ​បច្ចេកវិទ្យា Dual-Sight ក​ព្ចា​ក់ ZEISS និង​មាន​មុខងារ​បញ្ចូល​ថ្ម​ឆាប់​ពេញ សម្លេង​ច្បាស់ និង​ប្រព័ន្ធ​ប្រតិបត្តិការ Android OreoTM ចុងក្រោយបង្អស់ នាំ​ផ្យ​Nokia 6 ត្រូវបាន​ជ្រើសរើស​ដោយ​ក្រុមហ៊ុន Google ឲ្យ​ចូល​ជា​សមាជិក​ថ្មី​របស់​កម្មវិធី Android One​។ 



​ទូរស័ព្ទ Nokia 6 ស៊េរី​មុន​ទទួលបាន​ការកោតសរសើ​រលើ​គុណភាព ពណ៌ និង​ភាព​ភ្លឺ​ច្បាស់​របស់​វា​។ Nokia 6 ស៊េរី​ថ្មី​ត្រូវបាន​អភិវឌ្ឍ​កាន់តែ​ល្អ​ជាង​មុន​ដោយមាន​អេក្រង់​ទំហំ ៥.៥​អ៊ី​ញ នឹងធ្វើ​ឲ្យ​លោកអ្នក​កាន់តែ​រីករាយ​ក្នុងការ​ទស្សនា​វីដេអូ​ដោយ​ទទួលយក​នូវ​បទពិសោធន៍​ថ្មី ជាមួយនិង​ទំហំ​ថ្ម​៣០០០mAh និង           ខ្សែ​សាក USB ប្រភេទ​-C  ដែល​អ្នក​អាច​សាក​ថ្ម​បាន​លឿន​ជាង​មុន​ដល់​ទៅ ៥០​ភាគរយ ក្នុង​រយៈពេល​តែ​៣០​នាទី​ប៉ុណ្ណោះ​។



Nokia 6  មាន​កញ្ចក់​កាមេរ៉ា​ក្រោយ ZEISS ដែលមាន​ទំហំ ១៦MP ជាមួយ dual tone flash និង កាមេរ៉ា​មុខ​ទំហំ​៨MP សម្រាប់​ការថត​selfie អាច​ឲ្យ​អ្នក​ផ្តិត​យក​នូវ​រូបភាព​ដ៏​ល្អឥតខ្ចោះ​។ ទូរស័ព្ទ Nokia 6 2018 នេះ​ប្រើ​ជាមួយ​បច្ចេកវិទ្យា Dual-Sight ដែល អាច​ឲ្យ​អ្នក​ថតរូប #Bothie ហើយ​និង​ធ្វើការ Live ផ្ទាល់​លើ​បណ្តាញ​សង្គម Facebook និង YouTube ផងដែរ​។ ទូរស័ព្ទ​Nokia 6 2018 មាន​បី​ពណ៌​សម្រាប់​ជ្រើសរើស គឺ​ពណ៌​ខ្មៅ​/​ទង់ដែង និង​ស​/​ដែក និង​ខៀវ​/​មាស​។​



Link video Nokia 6: https://www.nokia.com/en_int/phones/nokia  -6

​កាន់តែ​ពិសេស Nokia 7 plus និង Nokia 6 2018 ប្រើ​ប្រព​ន្ធ័​ប្រ​ត្តិ​ប​ក្តិ​ការ Android One ផ្តល់ជូន​នូវ​បទពិសោធន៍​កម្មវិធី​ដែលមាន​គុណភាព​ខ្ពស់​ដែល​រចនា​ឡើង​ដោយ Google ។ Nokia 7 plus និង Nokia 6 2018 ថ្មី​មានការ​ច្នៃប្រឌិត​ថ្មី​បំផុត​របស់ Google និង​ការធ្វើ​បច្ចុប្បន្នភាព​សុវត្ថិភាព​ជាប្រចាំ​។ ដោយសារតែ​វា​ដំណើរការ​ប្រព័ន្ធ​ប្រតិបត្តិការ Android One  ដូច្នេះហើយ Nokia 7 plus និង Nokia 6 2018 ថ្មី​មិនមាន​ផ្ទុក ឬ​បន្ថែម​កម្មវិធី​ដែល​មិនបានការ ដែល​អាចធ្វើ​ឲ្យ​ស៊ី​ថ្ម ឬ​ធ្វើ​ឲ្យ​ទូរស័ព្ទ​របស់​អ្នកមាន​ដំណើរការ​យឺត​ឡើយ​។ ដូច្នេះ Nokia ស្មា​ត​ហ្វូ​ន​ទាំងអស់​ដែល​ប្រើ​កម្មវិធី Android One នឹងមាន​ចំនួន​កំណ​ត់នៃ app ដែល​ភ្ជាប់​មកជា​មួយ​ស្រាប់ ដូច្នេះ​អ្នកនឹង​ទទួលបាន​ទំហំ​ផ្ទុក​ខាងក្នុង​កាន់តែ​ទូលាយ​ជាង​មុន​។​

( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com