អត្ថបទពាណិជ្ជកម្ម
កម្មវិធី ស្ទែ​ម​ដើម្បី​ស្ត្រី សម្រាប់​សមភាព​យេនឌ័រ​ក្នុង​វិស័យ​ស្ទែ​ម​
24, Apr 2018 , 3:58 pm        
រូបភាព
ដោយ:
​អង្គការ​ពិព័រណ៍​វិទ្យាសាស្ត្រ​កម្ពុជា បានដាក់​ដំណើរការ​គម្រោង​ថ្មី​មួយ​ដើម្បី​អបអរ​ដល់​វត្តមាន​ស្ដ្រី​ដែលជា​អ្នកជំនាញ​ផ្នែក​ស្ទែ​ម​។ គម្រោង​នេះ​មាន​ឈ្មោះថា កម្មវិធី ស្ទែ​ម​ដើម្បី​ស្ត្រី ដែលមាន​ទិសដៅ​លើកកម្ពស់​អ្នកជំនាញ​ស្ទែ​ម​កម្ពុជា​ដែលជា​ស្ដ្រី បង្កើន​តម្លៃ​ស្ដ្រី​ក្នុងសង្គម និង​ជួយ​ឱ្យ​ការងារ​ស្ដ្រី​ក្នុង​ផ្នែក​ស្ទែ​ម​មាន​លក្ខណៈ​ទូទៅ ទន្ទឹមនឹង​ការលើកកម្ពស់​យុវតី​កម្ពុជា​ដើម្បី​ទទួលបាន​គំនិត​លើ​ការសម្រេចចិត្ត​ពី​អនាគត​របស់ខ្លួន​។

​នៅក្នុង​គម្រោង ស្ទែ​ម​ដើម្បី​ស្ត្រី មានកម្ម​វិធី​កាហ្វេ​វិទ្យាសាស្ត្រ​ដែលជា​កម្មវិធី​ខ្សែ​ស៊េរី​ដែល​ផ្ដោតលើ​ការលើកស្ទួយ​អ្នកជំនាញ​ស្ទែ​ម​កម្ពុជា​ដែលជា​ស្ត្រី​។ កម្មវិធី​កាហ្វេ​វិទ្យាសាស្ត្រ​ផ្ដល់ឱកាស​ដល់​មហាជន​ក្នុងការ​ជួបជុំ​ជាមួយ​អ្នកជំនាញ​ស្ទែ​ម​នៅក្នុង​បរិយាកាស​មួយ ដើម្បី​ជជែក​កម្សាន្ត និង​ស្ដាប់​ពី​ជីវិត ផលវិបាក និង​ក្ដីសង្ឃឹម​របស់​ភ្ញៀវ​ក​ត្តិ​យស​អំពី​អនាគត​ស្ទែ​ម​។

​កម្មវិធី​បន្ទាប់ នឹងមាន​ពិភាក្សា​ជុំវិញ​ការងារ​អភិរក្ស​បរិស្ថាន ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៨ វេលា​ម៉ោង​២:៣០ រសៀល នៅ​ហាង​កាហ្វេ​ម៉ា​ម៉ា ដែលមាន​អាសយដ្ឋាន​នៅផ្ទះ​លេខ​៩៣ ផ្លូវ​លេខ​៤៣២ សង្កាត់​បឹងត្របែក រាជធានី​ភ្នំពេញ​។ កញ្ញា ថោង រ៉េត ជា​វាគ្មិន​សម្របសម្រួល​ក​ត្តិ​យស ក្នុង​ការងារ​ស្រាវជ្រាវ​ប្រភេទ​សត្វ​និង​រុក្ខជាតិ​សំខាន់ នៃ​អង្គការ​សត្វព្រៃ និង​រុក្ខជាតិ​អន្តរជាតិ​។ កម្មវិធី​នេះ​ទទួលបាន​ការឧបត្ថម្ភ​ពី Kambio Nature​។
​លោកអ្នក​អាច​អញ្ជើញ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ ដើម្បី​លើកកម្ពស់​ស្ត្រី​កម្ពុជា​។

​គំនិត​ផ្ដួចផ្ដើម​នៃ​កម្មវិធី​នេះ​គឺធ្វើឡើង​មុនគេ​បង្អស់​នៅក្នុង​ប្រទេស​កម្ពុជា ដោយមាន​បំណង​បំផុសគំនិត និង​បណ្ដុះ​ចំណាប់អារម្មណ៍​របស់​យុវតី​កម្ពុជា​ទៅលើ​វិ​ផ្នែក​វិទ្យាសាស្ត្រ តាមរយៈ​បុគ្គល​គំរូ​វិជ្ជមាន​នានា​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​កាន់​គេហទំព័រ http://www.stemcambodia.ngo/stem-sisters-cambodia/
​ទំនាក់ទំនង​មកកាន់​ទូ​រសសព្ទ​លេខ 0២៣៧២៧២៦២ ឬ ទំព័រ​ហ្វេ​ស​ប៊ុ​ក STEM Sisters Cambodia ។​



(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com