ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
គម្រោងបណ្ដុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរបស់អង្គការភ្លែន ជួយយុវជនបានជិត២ពាន់នាក់
24, Apr 2018 ,
8:59 pm
រូបភាព
×
ដោយ:
ថ្មីៗ
សៀមរាប៖ អង្គការភ្លែនអន្ដរជាតិកម្ពុជា តាមរយៈគម្រោងអប់រំបណ្ដុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ រយៈ៥ឆ្នាំ បានជួយដល់យុវជនជិត២ពាន់នាក់ ឱ្យមានចំណេះ និងជំនាញផ្សេងៗ។ យុវជនទាំងនោះ សុទ្ធសឹងជាយុវជនងាយរងគ្រោះ បោះបង់ការសិក្សានៅអនុវិទ្យាល័យ និងខ្លះពិការភាព។
អង្គការភ្លែនអន្ដរជាតិកម្ពុជា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពី ការអនុវត្តល្អនៅក្នុងការអប់រំបណ្ដុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងការគោលការណ៍ណែនាំស្ដីពី បរិយាបន្នពិការភាពនៅក្នុងកម្មវិធីអប់រំបណ្ដុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្រោមគម្រោងបណ្ដុះបណ្តាលវិជ្ជាជីវៈសម្រាប់យុវជនងាយរងគ្រោះ។
គម្រោងខាងលើដែលអង្គការភ្លែនអន្ដរជាតិកម្ពុជាយកមកផ្សព្វផ្សាយនេះ គឺបានដំណើរការចាប់ពីឆ្នាំ២០១៣ ដល់២០១៧ ដែលមានអង្គការ គ្រួសារយើង ជាអ្នកអនុវត្តន៍ ក្រោមកិច្ចសហប្រតិបត្តិការជាមួយក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ និងមន្ទីរការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ តាមខេត្តគោលដៅចំនួន៤ មានខេត្តសៀមរាប កំពង់ចាម ត្បូងឃ្មុំ និងរតនគិរី។
លោក យី គឹមថាន ប្រធានកម្មវិធីថ្នាក់ជាតិរបស់អង្គការភ្លែនអន្ដរជាតិកម្ពុជា បានលើកឡើងថា ចាប់ពីឆ្នាំ២០១៣ ដល់២០១៧ គម្រោងនេះបានបណ្ដុះបណ្តាលយុវជនបានចំនួន ១៨១៦នាក់ ក្នុងនោះមានស្រី ១០៣១នាក់ ហើយបច្ចុប្បន្នមានយុវជនចំនួន ១៣១៥នាក់ ឬស្មើនឹង ៧២ភាគរយ ដែលមានការងារធ្វើ និងមុខរបរផ្ទាល់ខ្លួន។ ក្នុងចំណោមយុវជនជិត ២ពាន់នោះដែរ មាន៧២នាក់ពិការភាព។ លោក យី គឹមថានបន្ថែមថា គម្រោងនេះគឺបានផ្តល់ឱកាសឱ្យយុវជនដែលបោះបង់ការសិក្សានៅអនុវិទ្យាល័យ ឬពិការភាព អាចចូលរៀនជំនាញបច្ចេកទេសខ្លី មានជួសជុលម៉ូតូ គ្រឿងម៉ាស៉ីន ទូរសព្ទ ចុងភៅ និងអ៊ុតសក់។ល។
យុវជន ឡិត លឿយ ដែលបានចែករំលែកបទពិសោធន៍ក្នុងសិក្ខាសាលាផ្សព្វផ្សាយនៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតោជោសែនសៀមរាប បាននិយាយថា តាមរយៈគម្រោងរបស់អង្គការភ្លែនអន្តរជាតិកម្ពុជានេះ ធ្វើឱ្យគេចាកឆ្ងាយពីភាពអវិជ្ជា មានមុខជំនាញមួយត្រឹមត្រូវ និងដែលខ្លួនស្រឡាញ់។ សព្វថ្ងៃ ឡិត លឿយ ជាចុងភៅធ្វើការនៅសណ្ឋាគារក្នុងក្រុងសៀមរាប ក្រោយគេបានសិក្សាវគ្គខ្លីលើជំនាញនេះអស់រយៈពេល៤ខែ បន្ទាប់ពីបានចូលរៀនកាលពីឆ្នាំ២០១៦។ យ៉ាងណា លឿយ នៅបន្តការសិក្សានៅកម្រិតវិញ្ញាបនបត្រកម្រិត២ផ្នែករដ្ឋបាល និងឆ្លៀតធ្វើការនៅពេលយប់បន្ថែមផងដែរ។
ជាមួយនឹងភាពជោគជ័យក្នុងគម្រោងបណ្ដុះបណ្តាលនេះ លោក យី គឹមថាន បានលើកឡើងថា អាចឱ្យអ្នកចូលរួមចងក្រងជាឯកសារ និងការអនុវត្តល្អៗ ដើម្បីផ្សព្វផ្សាយដល់ស្ថាប័ផ្សេងទៀតដែលចង់ស្វែងយល់អំពីដំណើរការគម្រោងនេះ។ លោកបន្ថែមថា ការបណ្ដុះបណ្តាលជាកម្មវិធីមួយសំខាន់របស់អង្គការភ្លែន ដូច្នេះទោះគម្រោងខាងលើដែលមានប្រភពថវិកាពីរដ្ឋាភិបាលអូស្ដ្រាលីនេះ នឹងបញ្ចប់នៅចុងខែមិថុនាក៏ដោយ ក៏លោកនឹងខិតខំប្រឹងប្រែងដើម្បីស្វែងយកប្រភពថវិកាថ្មី ដើម្បីបន្ដគម្រោងនេះឱ្យបានតទៅមុខទៀត។ លោក យី គឹមថាន សង្កត់ធ្ងន់ថា គម្រោងបណ្ដុះបណ្តាលនេះមានសារសំខាន់ណាស់ គឺអាចជួយដល់យុវជនដែលមិនមានលទ្ធភាពក្នុងការសិក្សាបន្ដ ឬប្រកបអាជីវកម្មផ្សេងៗ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
5 ថ្ងៃ
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
2 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ ដើម្បីទាក់ទាញភ្ញៀវថែមទ ...
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម