ជាតិ
ចិន ផ្ដល់​អង្ករ​១៦០​តោន ដល់​សម្ដេច ហ៊ុន សែន​
24, Apr 2018 , 4:53 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ចិន​ផ្ដល់​អង្ករ​១៦០​តោន ដល់​នាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រាប់​យកទៅ​ប្រើប្រាស់​ជា​អំណោយ​មនុស្សធម៌​នៅ​កម្ពុជា​។​



​អភិបាល​តំបន់​ស្វយ័ត​ក្វាង​ស៊ី ប្រទេស​ចិន​លោក Chen Wu បាន​ជួប​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោយ​ចុះហត្ថលេខា​លើ​អនុស្សារណៈ​សហការគ្នា ដើម្បី​អភិវឌ្ឍ​កំពង់ផែ នៅ​ខេត្តកំពត​។ ក្នុង​ពិធី​ចុះហត្ថលេខា​នេះ លោក Chen Wu បាន​យក​ផលិតផល​កសិកម្ម ជា​អង្ករ​ប្រមាណ ១៦០ តោន ជូន​ដល់​សម្ដេច​។ អង្ករ​១៦០​តោន គិត​ជា​ទំហំ​ទឹកប្រាក់​ជាង​១០​ម៉ឺន​ដុល្លារ​។​

«​អង្ករ​កសិកម្ម ដែលជា​ជំនួយ​មនុស្សធម៌ ចំនួន​១៦០​តោន ស្មើ​១​លាន​យ័ន (​ជាង​១០​ម៉ឺន​ដុល្លារ​) ដែល​លោក Chen Wu ប្រគល់ជូន​សម្ដេច​នេះ សម្ដេច នឹង​យកទៅ​ផ្តល់ជូន​ដល់​កាកបាទក្រហមកម្ពុជា ដើម្បី​ប្រើប្រាស់​តាម​តម្រូវ​ការជួយ​ដល់​ពលរដ្ឋ​រងគ្រោះ ក្នុង​វិស័យ​មនុស្សធម៌​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​សម្ដេច ហ៊ុន សែន​៕


Tag:
 ហ៊ុន សែន​
  ចិន​
  អង្ករ​
© រក្សាសិទ្ធិដោយ thmeythmey.com