ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
ស្ថានទូតអាមេរិក ប្រើប្រព័ន្ធសូឡាដើម្បីចូលរួមការពារបរិស្ថាននៅកម្ពុជា
24, Apr 2018 ,
10:19 pm
រូបភាព
×
ដោយ:
ខន ចំប៉ា
ភ្នំពេញ៖ ស្ថានទូតអាមេរិកប្រចាំកម្ពុជា នៅថ្ងៃទី២៤ ខែមេសានេះ បានបង្ហាញការប្រើប្រាស់ប្រព័ន្ធសូឡា ដែលត្រូវបានដំឡើងលើដំបូលអគារនៃស្ថានទូត ដើម្បីរួមចំណែក ការការពារ បរិស្ថាននៅកម្ពុជា។ ផ្ទាំងសូឡាទាំងអស់ មានចំនួន៩៤០ផ្ទាំង ត្រូវបានដំឡើងដោយចំណាយថវិកាប្រហែល១លានដុល្លារ តែវាក៏ជួយឲ្យស្ថានទូតសន្សំការចំណាយលើថ្លៃអគ្គិសនី បាន៦៥.០០០ដុល្លារក្នុងមួយឆ្នាំវិញដែរ។
ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានប្រារព្ធកម្មវិធីអបអរទិវាភពផែនដី ជាមួយនឹងការបង្ហាញការប្រើប្រាស់ប្រព័ន្ធសូឡាស្រូបថាមពលព្រះអាទិត្យ ដែលត្រូវបានដំឡើងលើដំបូលអគារនៃស្ថានទូត។ ផ្ទាំងសូឡាទាំងអស់ មានចំនួន៩៤០ផ្ទាំង វាអាចផលិតថាមពលបាន ២៤០គីឡូវ៉ាត់ ឬអាចផ្គត់ផ្គង់អគ្គិសនី ដល់ផ្ទះប្រជាជនកម្ពុជាបានចំនួនប្រហែល ២៥០ ផ្ទះ។
លោក William Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ថ្លែងថា ការដំឡើងផ្ទាំងសូឡាទាំងនេះ ត្រូវចំណាយរយៈពេលយូរ និងចំណាយថវិកាប្រមាណ ១លានដុល្លារ ដែលជាការវិនិយោគទៅលើអនាគត ហើយផ្តល់ជាអគ្គិសនី សម្រាប់រយៈពេល ១៩ ឆ្នាំ។ ប្រព័ន្ធសូឡានេះ ធ្វើឲ្យស្ថានទូតអាចសន្សំប្រាក់បានប្រហែល ៦៥,០០០ ដុល្លារក្នុងមួយឆ្នាំ ពីការចំណាយលើថាមពលអគ្គិសនី។
ប្រព័ន្ធនេះ បានកាត់បន្ថយការប្រើប្រាស់ភ្លើងអគ្គិសនីយ៉ាងច្រើន ហើយជាជំហានមួយរបស់ស្ថានទូត ក្នុងការកាត់បន្ថយការបំពុលបរិយាកាស។ នេះជាការបញ្ជាក់របស់ លោក William Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ដែលបានបន្តទៀតថា៖«យើងបានសម្រេចធ្វើគម្រោងនេះ ពីព្រោះយើងចង់ការពារបរិស្ថានរបស់យើងទាំងអស់គ្នា។ ស្ថានទូតអាមេរិក មានមោទនភាពក្នុងការធ្វើការវិនិយោគនេះ ទៅលើអនាគតនៃបរិស្ថាននៅកម្ពុជា»។
លោក Heidt សង្ឃឹមថា គម្រោងនេះនឹងលើកទឹកចិត្តដល់ស្ថាប័នដទៃទៀត ឲ្យដំឡើងផ្ទាំងសូឡាស្រូបយកថាមពលព្រះអាទិត្យដែរ។
លោក ឃុត ចាន់ដារ៉ា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានសាទរគម្រោងទាញយកថាមពលអគ្គិសនីពីព្រះអាទិត្យមកប្រើប្រាស់ នៅស្ថានទូតអាមេរិកនេះ។ ទោះជាបានសន្និដ្ឋានថា ផ្ទាំងសូឡាផ្តើមមានប្រជាប្រិយភាពបណ្តើរៗនៅកម្ពុជា ប៉ុន្តែលោក ចាន់ដារ៉ា ក៏ទទួលស្គាល់ដែរថា ផ្ទាំងសូឡានៅមានតម្លៃថ្លៃគួរសម ដែលធ្វើឲ្យប្រជាពលរដ្ឋស្ទាក់ស្ទើរក្នុងការវិនិយោគលើការទាញយកថាមពលពីពន្លឺព្រះអាទិត្យ។ ប៉ុន្តែយ៉ាងណាក៏ដោយ លោក អនុរដ្ឋលេខាធិការក្រសួងបរិស្ថានរូពនេះ បង្ហាញសុទិដ្ឋិនិយមថា ប្រជាពលរដ្ឋកម្ពុជា នឹងងាកមកប្រើប្រាស់ផ្ទាំងសូឡា កាន់តែច្រើននៅពេលអនាគត។
សូមជម្រាបថា ទន្ទឹមនឹងការអបអរទិវាភពផែនដី ពិធីនេះក៏រួមមានការលក់ទំនិញប្រចាំឆ្នាំ ដែលរួមមានផលិតផលកែច្នៃយកមកប្រើប្រាស់ឡើងវិញ និងការលក់ផលិតផលរបស់កសិករក្នុងស្រុក ដែលមិនប៉ះពាល់បរិស្ថាន។
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
សូឡា
បរិស្ថាន
ស្ថានទូតអាមេរិក
William Heidt
ឃុត ចាន់ដារ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
7 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម