ជាតិ
សម្តេច ហ៊ុន សែន នឹង​ទៅ​ប្រជុំ​អាស៊ាន នៅ​សិង្ហ​បុរី ហើយនឹង​ឆ្លៀត​ជួប​មេដឹកនាំ​នៃ​ប្រទេស​មួយចំនួន​
25, Apr 2018 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ដឹកនាំ​គណៈប្រតិភូ ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣២ នៅ​ប្រទេស​សិង្ហ​បុរី ចាប់ពី​ថ្ងៃទី​២៧ ដល់​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៨​។ នេះ​បើតាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា​។



​ប្រធានបទ​សម្រាប់​កិច្ចប្រជុំ​កំពូល​នេះ គឺ «​ភាពរឹងមាំ និង​នវានុវត្ត​របស់​អាស៊ាន​»​។
​សេចក្តី​ជូន​ព័ត៌មាន បន្ថែមថា ក្រៅពី​កិច្ចប្រជុំ​កំពូល​អាស៊ាន សម្តេច ហ៊ុន សែន ក៏​នឹងមាន​ជំនួប​ដោយឡែក​ជាមួយ​ថ្នាក់ដឹកនាំ​នៃ​បណ្តា​ប្រទេស​អាស៊ាន​មួយចំនួន​ផងដែរ​៕


Tag:
 ហ៊ុន សែន​
  ប្រជុំ​អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com