កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ សា​មួ​រ៉ៃ ជប៉ុន បង្ហាញ​វត្តមាន​ទៀងទាត់ បើ​គិត​ចាប់តាំងពី​ឆ្នាំ​១៩៩៨​មក​
25, Apr 2018 , 8:39 am        
រូបភាព
រូបភាពពី AFP
រូបភាពពី AFP
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​ជប៉ុន​ដែល​បាន​កៅអី​ទៅកាន់​រុស្ស៊ី​សម្រាប់​ការប្រកួត​ពានរង្វាន់ FIFA World Cup ឆ្នាំ​២០១៨ ត្រូវ​ជួប​ជាមួយ ប៉ូឡូញ សេ​ណេ​ហ្គា​ល់ និង​កូ​ឡុំ​ប៊ី នៃ​វគ្គ​សន្សំ​ពិន្ទុ​ពួ​ល H​។



​គ្រូបង្វឹក​៖ លោក Akira Nishino (​ជប៉ុន​)
 Nishino ត្រូវបាន​សហព័ន្ធ​កីឡាបាល់ទាត់​ជប៉ុន (JFA) តែងតាំង​ជា​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ជប៉ុន ជំនួស​តំណែង​លោក Vahid Halilhodzic កាលពី​ថ្ងៃទី​៩ ខែមេសា កន្លងទៅ​ថ្មីៗ​នេះ​។​
​គ្រូបង្វឹក​វ័យ ៦៣​ឆ្នាំ​រូបនេះ ធ្លាប់ជា​អតីត​សមាជិក​ក្រុម​ជម្រើសជាតិ​ជប៉ុន​ផងដែរ ជាមួយនឹង​ការបង្ហាញ​ខ្លួន​៤​លើក​សម្រាប់​ការប្រកួត​វគ្គ​ជម្រុះ World Cup ឆ្នាំ​១៩៧៧​។ ប៉ុន្តែ​គ្រូបង្វឹក​ជើងចាស់​រូបនេះ​មិន​ធ្លាប់មាន​បទពិសោធ​ន៏​ដឹកនាំ​ក្រុម​ណាមួយ​នៅក្នុង​ព្រឹត្តិការណ៍​លំដាប់​ទី​១​ពិភពលោក​នេះឡើយ​។
Nishino ធ្លាប់បាន​ដឹកនាំ​ក្លិប Gamba Osaka ដោយ​នាំ​ក្រុម​នៃ​លី​ក​កំពូល​ជប៉ុន​មូ​យ​នេះ​ឈានដល់​វគ្គ​ពាក់កណ្តាល់​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ FIFA Club World Cup ក្នុង​ឆ្នាំ ២០០៨ ម្តង​ដែរ​។​



​កីឡាករ​ឆ្នើម​៖ Maya Yoshida
Yoshida ជា​ខ្សែការពារ​ដ៏​រឹងមាំ និង​ជា​កីឡាករ​សំខាន់​របស់​ជប៉ុន​នៃ​យុទ្ធនាការ​ប្រកួត​ជម្រុះ​តាម​តំបន់​ដើម្បី​បាន​កៅអី​ទៅកាន់ World Cup ចំនួន​ពីរលើក​ចុងក្រោយ​។​
​ខ្សែការពារ​វ័យ​២៩​ឆ្នាំ​រូបនេះ ក៏​ធ្លាប់ជា​ប្រធាន​ក្រុម​ជប៉ុន​ក្នុង​ការប្រកួត​កីឡា​អូឡាំពិក​ឆ្នាំ​២០១២ ដែរ​។ Yoshida បច្ចុប្បន្នកំពុង​ប្រកប​អាជីព​ជាមួយ​ក្លិប​នៃ​លី​ក​បាល់ទាត់​កំពូល​អង់គ្លេស Southampton​។​



​ប្រវត្តិ​ក្នុង World Cup៖
​នេះ​ជា​វត្តមាន​លើក​ទី​៦ សម្រាប់​ក្រុម​ជម្រើសជាតិ​ជប៉ុន​បន្ទាប់ពី​បង្ហាញខ្លួន​លើកដំបូង​ឆ្នាំ ១៩៩៨ និង​មានមុខ​រហូតដល់​ឆ្នាំ​២០១៨ នៅ​រុស្ស៊ី​នេះ​។ លទ្ធផល​ល្អ​បំផុត​ដែល​ពួកគេ​ទទួលបាន​គឺ​ឈានដល់​វគ្គ​១៦​ក្រុម​ចុងក្រោយ​២​លើក ក្នុង​ឆ្នាំ​២០០២ និង​២០១០​។ ជប៉ុន ស្ថិតនៅ​ចំណាត់ថ្នាក់​ទី ៥៥ ពិភពលោក ក្នុង​តារាង FIFA Ranking៕



​កម្មវិធី​ប្រកួត​៖
- ១៩ មិថុនា​៖ កូ​ឡុំ​ប៊ី Vs ជប៉ុន (​ម៉ោង ៧​យប់ ម៉ោង​នៅ​កម្ពុជា​)
- ២៤ មិថុនា​៖ ជប៉ុន Vs សេ​ណេ​ហ្គា​ល់ (​ម៉ោង ១០​យប់​)
-  ២៨ មិថុនា​៖ ជប៉ុន Vs ប៉ូឡូញ (​ម៉ោង ៩​យប់​)


Tag:
 បាល់ទាត់​
  FIFA World Cup
  GroupH
© រក្សាសិទ្ធិដោយ thmeythmey.com