ជាតិ
សេដ្ឋកិច្ច
ដីបណ្ដោយទន្លេពីស្ពានជ្រោយចង្វារ ដល់ផ្សាររាត្រី ក្លាយជាដីឯកជនរបស់រដ្ឋ
× ភ្នំពេញ៖ រដ្ឋាភិបាលបានធ្វើអនុបយោគទីតាំងដីបណ្ដោយទន្លេសាប ពីស្ពានជ្រោយចង្វារ ដល់ផ្សារត្រី ពីដីសាធារណៈរបស់រដ្ឋក្លាយទៅជាដីឯកជនរបស់រដ្ឋ ដែលអាចនឹងបើកផ្លូវសម្រាប់ការវិនិយោគ ឬជួល។
ការធ្វើអនុបយោគដីខាងលើនេះ ត្រូវបានកំណត់ក្នុងអនុក្រឹត្យដែលចុះហត្ថលេខាដោយប្រមុខរដ្ឋាភិបាលសម្ដេច ហ៊ុន សែន នៅថ្ងៃទី៩ខែមីនាឆ្នាំនេះ។
មាត្រា១ក្នុងអនុក្រឹត្យនេះចែងថា៖«ត្រូវបានចាត់បញ្ចូលជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ នូវផ្ទៃដីរបស់កំពង់ផែស្វយ័តភ្នំពេញ តាមបណ្ដោយទន្លេសាប ពីស្ពានជ្រោយចង្វារដល់ផ្សាររាត្រី ទំហំ ៩២ ៥៣៨ ម៉ែត្រក្រឡា»។
អនុក្រឹត្យដដែលនេះ បានផ្ដល់សិទ្ធិចាត់ចែងនីតិវិធីបន្តចំពោះការធ្វើអនុបយោគដីខាងលើនេះ ទៅឲ្យក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមានកិច្ចសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដី៕
Tag:
អចលនទ្រព្យ
មាត់ទន្លេ
© រក្សាសិទ្ធិដោយ thmeythmey.com