ពីនេះ ពីនោះ
ពាក្យ «​ត្រដោះ និង​ត្រដុស​» មានន័យ​ខុសគ្នា​ដូចម្តេច​?
26, Apr 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ក្នុង​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់​ពាក្យ «​ត្រដោះ និង​ត្រដុស​» សម្រាប់​ប្រើ​ក្នុងន័យ​ផ្សេងគ្នា ទោះបីជា​ពាក្យ​ទាំងពីរ​នេះ មាន​សូរសព្ទ​ដូចគ្នា​ក៏ដោយ​។ តើ​រវាង​ពាក្យ​ទាំងពីរ​នេះ មាន​អត្ថន័យ និង​ការប្រើប្រាស់​ខុសគ្នា​ដូចម្តេច​?



​បញ្ជាក់​ដោយ​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​ឲ្យ​ដឹងថា ពាក្យ «​ត្រដោះ​» មានន័យថា ស្រាយ រុះ​សូត្រ ឬ​អំបោះ ដែល​ចំពាក់​ទាក់​ចាក់ស្រេះ ឲ្យ​មាន​របៀប​ស្រួល​ល្អ​ឡើងវិញ​។ «​ត្រដោះ​» ជា​កិរិយាសព្ទ ក៏មាន​ពាក្យ​មួយទៀត​ដែលមាន​ន័យ​ដូចគ្នា ហើយ​អាច​ប្រើ​បាន​ពាក្យ​មួយណា​ក៏បាន​ដែរ គឺ «​សសោះ​» សសោះអំបោះ សសោះសូត្រ ជាដើម​។​

​ចំណែក​កិរិយាសព្ទ «​ត្រដុស​» វិញ​មានន័យថា ដុស ,​កកិត​។ ជា​ពាក្យ​ដែល​ក្លាយ​ពី​ពាក្យ «​ដុស​» មានន័យថា ខាត់​, រំលីង​, ពួត​, ជម្រះ​ដោយ​សាប៊ូ​៕



Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com