ពីនេះ ពីនោះ
«ហ្វ្រាំងរថយន្ត ហ្វ្រាំងម៉ូតូ និងហ្វ្រាំងកង់» មានខ្លឹមសារដូចម្តេច?
× ពាក្យ «ហ្វ្រាំង» ជាពាក្យដែលសម្គាល់ថា ជាប្រដាប់សម្រាប់បញ្ឈប់ល្បឿន រថយន្ត, ម៉ូតូ, កង់ ជាដើម។ អ្នកដែលប្រើប្រាស់រថយន្ត, ម៉ូតូ, កង់ សុទ្ធតែធ្លាប់ស្គាល់ពាក្យនេះ តែមិនដឹងច្បាស់ថាពាក្យនេះ មានប្រភពមកពីណាឡើយ។
តាមពិតពាក្យ «ហ្វ្រាំង» ជានាមសព្ទ គេក៏អាចសរសេរជាពាក្យម្យ៉ាងទៀត គឺ «ហ្វ្រ័ង»ក៏បាន។ « ហ្វ្រាំង និងហ្វ្រ័ង» ជាពាក្យកម្ចីពីបារាំង ដែលសរសេរជា Frein គឺមានន័យថា គ្រឿងសម្រាប់ទប់កង់យានមិនឲ្យលឿន ឬឲ្យឈប់នៅនឹងមួយកន្លែង៕
© រក្សាសិទ្ធិដោយ thmeythmey.com