កីឡាជាតិ
ជាតិ
បឹងកេត​ប៉ះ shan United បង្គ្រប់កិច្ច រីឯ Ceres Negros ប្រជែង​លេខ​១​ជាមួយ Home United
25, Apr 2018 , 10:17 am        
រូបភាព
សកម្មភាពប្រកួតរវាងក្រុមបឹងកេតជាមួយក្រុម Shan United នៅពហុកីឡដ្ឋានជាតិកាលពីពេលកន្លងទៅ
សកម្មភាពប្រកួតរវាងក្រុមបឹងកេតជាមួយក្រុម Shan United នៅពហុកីឡដ្ឋានជាតិកាលពីពេលកន្លងទៅ
ដោយ:
​បឹងកេត​ត្រូវ​ប្រជែង​ជាមួយ​ក្រុម Shan United របស់​មី​យ៉ាន់​ម៉ា នា​ការប្រកួត​បង្គ្រប់កិច្ច​ពា​ន​រង្វាន់ AFC Cup 2018 នៅ​រសៀល​ថ្ងៃទី​២៥ មេសា នា​កីឡដ្ឋាន Thuwunna​។ ជាមួយគ្នានេះ​ក្រុម Ceres Negros របស់​ហ្វីលីពីន​ប្រជែង​ជាមួយ Home United របស់​សិង្ហ​បុរី ដើម្បី​ដណ្តើម​ចំណាត់ថ្នាក់​លេខ​១​ពូ​ល F នា​កីឡដ្ឋាន Panaad Stadium​។​



​លោក កែវ កុសល ត្រូវ​ដឹកនាំ​ក្រុម​បឹងកេត តទល់​ជាមួយ​ក្រុម Shan United របស់​មី​យ៉ាន់​ម៉ា ដែល​បាន​បាត់​ឱកាស​ឡើងទៅ​វគ្គ​បន្ត​ដូចគ្នា សម្រាប់​ជំនួប​បង្គ្រប់កិច្ច​ពូ​ល F នៃ​ពានរង្វាន់ AFC Cup 2018 នា​វេលា​ម៉ោង​៥​រសៀល​(​ម៉ោង​នៅ​កម្ពុជា​)​ថ្ងៃទី​២៥ មេសា នៅ​កីឡដ្ឋាន Thuwunna ក្នុង​ទីក្រុង​យ៉ាំង​ហ្គូ​ន ប្រទេស​មី​យ៉ាន់​ម៉ា​។


លោក កែវ កុសល គ្រូបង្វឹកបឹងកេង(អាវស)ចាប់ដៃជាមួយគ្រូបង្វឹកក្រុម Shan United ក្រោយចប់សន្និសីទសារព័ត៌មាន

​ទោះបី​វា​ជា​ជំនួប​បង្គ្រប់កិច្ច តែ​បឹងកេត​ត្រូវការ​ឈ្នះ​ក្នុងជំនួប​នេះ ដើម្បី​ស្តារ​មុខមាត់ ក៏ដូចជា​សង​សឹង Shan United ដែល​បាន​យក​ខ្លួន ២-១ នា​ការប្រកួត​ជើង​ទី​១ នៅ​ពហុ​កីឡដ្ឋាន​ជាតិ កាលពី​ខែកុម្ភៈ កន្លងទៅ​។ សម្រាប់​៥​ប្រកួត​កន្លងមក ក្រុម​ទាំងពីរ​ទទួលបាន​ជ័យជម្នះ​១​លើក និង​ចាញ់​៤​លើក​ដូចគ្នា​។ បច្ចុប្បន្ន Shan United ឈរ​លេខ​រៀង​ទី​៣​ក្នុងចំណោម​៤​ក្រុម ខណៈ​បឹងកេត​ឈរ​បាត​តារាង ដោយមាន​៣​ពិន្ទុ​ដូចគ្នា​។​

​ក្នុង​ពូ​ល F នេះដែរ ក្រុម Ceres Negros របស់​ហ្វីលីពីន​ត្រូវ​បើកទ្វារ​កីឡដ្ឋាន Panaad Stadium ទទួល​ស្វាគមន៍​ក្រុម​ភ្ញៀវ Home United របស់​សិង្ហ​បុរី នា​វេលា​ម៉ោង​៥​រសៀល​(​ម៉ោង​នៅ​កម្ពុជា​) ដើម្បី​ប្រជែង​ដណ្តើម​ចំណាត់ថ្នាក់​លេខ​១​ប្រចាំ​ពូ​ល​។ នា​ការប្រកួត​ជើង​ទី​១​នៅ​ទឹកដី​សិង្ហ​បុរី កាលពី​ថ្ងៃទី​២៧ កុម្ភៈ កន្លងទៅ ក្រុម​ទាំងពីរ​បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ ១-១​។​

​បច្ចុប្បន្ន Ceres Negros ឈរ​កំពូល​តារាង​ដោយមាន​១៣​ពិន្ទុ ក្រោយ​៥​ប្រកួត​ឈ្នះ​៤ និង​ស្មើ​១ ខណៈ Home United ឈរ​លេខ​រៀង​ទី​២​ដោយមាន​១០​ពិន្ទុ ក្រោយ​ឈ្នះ​៣ ស្មើ​១ និង​ចាញ់​១៕   

Tag:
 AFC Cup 2018
  បឹងកេត​
  Shan United
© រក្សាសិទ្ធិដោយ thmeythmey.com