ពីនេះ ពីនោះ
ចូរ​កុំ​ធ្វើ​ជំនួញ​ដើម្បី​ចំណេញ​ខ្លួនឯង តែ​រំខាន ឬ​បំផ្លាញ​អ្នកដទៃ​!
25, Apr 2018 , 10:49 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ការបង្កើត​ជំនួញ គឺជា​រឿង​ល្អ​បំផុត ព្រោះ ជំនួញ​មិន​ថា តូច ឬ​ធំ​ទេ ចូលរួម​ជួយ​បង្កើត​ការងារ និង​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​។ តែ​ជំនួញ​មួយចំនួន​ចំណេញ​លុយ​តែ​ខ្លួនឯង តែ​រំខាន​អ្នកដទៃ ឬ​បំផ្លាញ​អ្នកដទៃ​។



​ក្នុង​រយៈពេល​ចុងក្រោយ​នេះ ជំនួញ​តូចធំ​បើក​កាន់តែ​ច្រើនឡើងៗ​នៅក្នុង​រាជធានី​ចតុមុខ​(​រាជធានី​ភ្នំពេញ​)​។ ប៉ុន្តែ​អ្វី​ដែលជា​បញ្ហា​នោះ គឺ​នៅត្រង់ថា ជំនួញ​មួយចំនួន​គ្មាន​ចំណត​ផ្ទាល់ខ្លួន តែ​បែ​រជាយ​កដី​ចំណីផ្លូវ ឬ​ចិញ្ចើមផ្លូវ​របស់​រដ្ឋ​ ធ្វើជា​ចំណត​របស់ខ្លួន​។

​ជំនួញ​ខ្លះទៀត បង្ក​សំឡេង​ថ្លង់​រំខាន​អ្នកជិតខាង សម្រាន្ត​មិន​លក់​។​ល​។ ជំនួញ​ខ្លះទៀត លក់​ផលិតផល​របស់ខ្លួន​បំផ្លាញ​សុខភាព​ពលរដ្ឋ​ទូទៅ ដូចជា ផលិតផល​ក្លែងក្លាយ ផលិតផល​ខុស​បច្ចេកទេស​។

​ចូរ​កុំ​ធ្វើ​ជំនួញ​ដើម្បី​ចំណេញ​ខ្លួនឯង តែ​រំខាន ឬ​បំផ្លាញ​អ្នកដទៃ​!



© រក្សាសិទ្ធិដោយ thmeythmey.com