អត្ថបទពាណិជ្ជកម្ម
CAM-ASEAN ផ្តល់អាហារូបករណ៍ ២០០ កន្លែងសម្រាប់សិស្សនារី (CAM-ASEAN Women Scholarship Awards)
× CAM-ASEAN បង្កើតកម្មវិធីអាហារូបករណ៍សម្រាប់សិស្សនារី ដោយផ្តល់អាហារូបករណ៍ចំនួន ២០០កន្លែងក្នុងមួយឆ្នាំ (តម្លៃសរុប៣០.០០០ដុល្លារ) ដល់សិស្សនិស្សិតនារីឆ្នើម ដើម្បីសិក្សាភាសាអង់គ្លេសសម្រាប់ពានិច្ចកម្ម ភាសាអង់គ្លេសទូទៅ និងវគ្គបណ្តុះបណ្តាលជំនាញការងារជាច្រើនទៀត។
នេះជាកម្មវិធីប្រកួតប្រជែងដោយផ្អែកលើសមត្ថភាពពិតប្រាកដ។ បេក្ខជនអាហារូបករណ៍ទាំងអស់ត្រូវឆ្លងកាត់ការប្រទ្បងវិញ្ញាសារសរសេរ (Written Test) និង និយាយ (Interview) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ និង៦ខែឧសភា ឆ្នាំ២០១៨ នៅវិទ្យាស្ថានអន្តរជាតិកម្ពុជា-អាស៊ាន។ បេក្ឋនារី ដែលអាចដាក់ពាក្យប្រឡងបាន ត្រូវតែមិនមែនជាសិស្សដែលកំពុងសិក្សានៅ CAM-ASEAN។
ជ័យលាភីអាហារូបករណ៍ នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា៖ ការសិក្សាភាសា ជំនាញ បំណិនជីវិត ភាពជាអ្នកដឹកនាំ ហាត់ការ ការងារស្ម័គ្រចិត្ត ព័ត៌មានអាហារូបករណ៍បរទេស ។ល។ សិស្សនិស្សិតនឹងក្លាយជាបុគ្គលឆ្នើម ដែលមានទាំងសមត្ថភាពជំនាញ និងសមត្ថភាពទំនាក់ទំនង។
សូមសិស្សនិស្សិតនារីទាំងអស់រួសរាន់មកដាក់ពាក្យនៅ CAM-ASEAN ឲ្យបានមុនថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៨។
CAM-ASEAN មានអាសយដ្ឋាននៅអគារលេខ ១៨B ផ្លូវ ២០៥ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន ខាងត្បូងភោជនីយដ្ឋានខ្មែរ-ថៃ អូទ្បាំពិក ចម្ងាយ ៥០ ម៉ែត្រ បត់ចូលតាមហាងលក់ផ្លែឈើស្រីមុំអូទ្បាំពិក។
ទូរសព្ទលេខ៖ 070 77 44 50 / 011 77 44 50
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com