ក្រុមហ៊ុននំបុ័ង TOUS les JOURS បានសហការជាមួយក្រុមយុវជន Volunteer Nation រៀបចំកម្មវិធី តោះ! ជិះកង់ Let’s Cycle
25, Apr 2018 , 3:11 pm
រូបភាព
×
ដោយ:
កាលពីថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០១៨ កន្លងទៅនេះ ក្រុមហ៊ុននំបុ័ង TOUS les JOURS បានសហការជាមួយក្រុមយុវជន Volunteer Nation ក្នុងកម្មវិធី តោះ! ជិះកង់ Let’s Cycle ដែលជាផ្នែកមួយនៃ កម្មវិធី TOUS les JOURS Green Day ក្នុងគោលបំណងដើម្បីទ្រទ្រង់ការអប់រំ និង បរិស្ថាននៅតាមតំបន់ដែលជួបការលំបាក។
កម្មវិធីសប្បុសរធម៌នេះ មិនត្រឹមតែជិះកង់កម្សាន្តប៉ុណ្ណោះទេ តែក្រុមការងារ TOUS les JOURS ក៏បាននាំសម្ភារសិក្សា ព្រមទាំងឧបករណ៍ប្រើប្រាស់មួយចំនួន ជូនទៅដល់កុមារ ដែលកំពុងសិក្សានៅសាលាបឋមសិក្សាបាសិត ក៏ដូចជាឧបត្ថម្ភសម្ភារមួយចំនួន ជូនដល់លោកគ្រូ អ្នកគ្រូ ផងដែរ។ ជាពិសេសជាងនេះទៅទៀត កម្មវិធីនេះ រៀបចំឡើងក្នុងគោលដៅរួមចំណែកថែទាំបរិស្ថាន តាមរយៈសកម្មភាពជិះកង់ ពីភ្នំពេញទៅកាន់សាលាបឋមសិក្សាភ្នំបាសិត។ TOUS les JOURS បានមើលឃើញថា ការចូលរួមសកម្មភាពសង្គមទាំងនេះ ជាចំណែកមួយនៃទស្សនវិស័យរបស់ខ្លួន។ ទន្ទឹមគ្នានេះដែរ TOUS les JOURS ក៏ចង់ចូលរួមចំណែកបណ្តុះបណ្តាលវិស័យអប់រំ និងវប្បធម៌ដែលជាឬសគល់ នៃការអភិវឌ្ឍន៍របស់សង្គម។
គួររំលឹកផងដែរថា សកម្មភាពសង្គម TOUS les JOURS Green Day នៅតែបន្តជានិច្ច ហើយ TOUS les JOURS រីករាយនឹងសហការជាមួយបណ្តាក្រុមយុវជនស្ម័គ្រចិត្ត និងដៃគូក្រុមហ៊ុនឯកជន នានា ដែលមានទស្សនវិស័យស្រដៀងគ្នា។