ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សញ្ញា​គ្រោះថ្នាក់​របស់​ជំងឺ​រលាក​ទងសួត​
25, Apr 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ជំងឺ​រលាក​ទងសួត អាចជា​រឿង​មួយ​ធ្វើ​ឲ្យ​អ្នកជំងឺ​មាន​អារម្មណ៍​គួរ​ឲ្យ​អាណិត​ខ្លួនឯង ប៉ុន្តែ​វា​ជា​ជំងឺ​តិចតួច​មួយ​ដែល​បង្កឡើង​ដោយ​វីរុស​ប៉ុណ្ណោះ ជាពិសេស​វីរុស​បង្ក​ជំងឺ​ផ្តាសាយ ឬ​អ្នក​ជក់បារី​រ៉ាំរ៉ៃ​។ ជំងឺ​រលាក​ទងសួត​ក៏​អាច​បង្កឡើង​ដោយ​ការប៉ះពាល់​នឹង​ផ្សែង​បារី សារធាតុ​គីមី ឬ​បាក់តេរី​ផងដែរ​។ ការ​ក្អក ក្អកមាន​ស្លេស្ម និង​អារម្មណ៍​អស់កម្លាំង​គឺជា​សញ្ញា​ធម្មតា​នៃ​ជំងឺ​រលាក​ទងសួត ប៉ុន្តែ​ទាំងនេះ​ក៏​ជា​រោគសញ្ញា​នៃ​ជំងឺ​ផ្សេងៗ​ទៀត​ដែ​ឬ​។



​នៅពេល​ទងសួត​ដែល​ដឹកនាំ​ខ្យល់​អុកស៊ីសែន​ទៅក្នុង​សួត​ទៅជា​រលាក ភ្នាស់​ខាងក្នុង​របស់​ទងសួត​នេះ​ទៅជា​ហើម ហើយក៏​ឲ្យ​វា​កាន់តែ​ក្រាស​ទៅៗ រហូតដល់​ផ្លូវដង្ហើម​រួម​តូច​។ ករណីបែបនេះ​ក៏​អាចធ្វើ​ឲ្យ​កើតជា​ទឹករំអិល​កាន់តែច្រើន​ចេញមក រហូតដល់​ពេលខ្លះ​ស្ទះផ្លូវ​ដង្ហើម​ខ្លះ​ផង​។ ការ​ក្អក​គឺជា​វិធី​ដែល​រាងកាយ​ព្យាយាម​បញ្ចេញ​ជាតិ​ស្លេស្ម ឬ​ទឹករំអិល​ទាំងនេះ​មក​ខាងក្រៅ​ដើម្បី​ងាយស្រួល​ដកដង្ហើម​។

​សញ្ញា​សំខាន់ៗ​នៃ​ជំងឺ​រលាក​ទងសួត​គឺ​ការ​ក្អកមាន​ស្លេស្ម ដែល​អាច​បន្ត​ជាប់​ជាច្រើន​ថ្ងៃ​ដល់​ច្រើន​សប្តាហ៍​។ រោគសញ្ញា​ផ្សេងទៀត​អាច​កើតមាន​ដែរ​ដូចជា​៖
•    អស់កម្លាំង​
•    ដកដង្ហើម​លឺ​សូរដូច​ហួច​
•    តឹង ឬ​ឈឺ​ក្នុង​ទ្រូង​
•    ពិបាក​ដកដង្ហើម​

​ការ​ក្តៅខ្លួន​មិនមែនជា​សញ្ញា​ធម្មតា​ទេ ហើយ​វា​ច្រើនតែ​បញ្ជាក់​អំពី​ជំងឺ​រលាក​សួត ឬ​ផ្តាសាយធំ​។​

​ជំងឺ​រលាក​ទងសួត​ស្រួចស្រាវ​ច្រើនតែ​កើតឡើង​ពី ៣ ទៅ​៤​ថ្ងៃ​ក្រោយពី​ផ្តាសាយ​រួច​។ វា​ប្រហែលជា​ចាប់ផ្តើម​ជាមួយនឹង​ការ​ក្អក​ស្ងួត បន្ទាប់​មកពី​បី​ថ្ងៃក្រោយ ការ​ក្អក​ទៅជា​មាន​ស្លេស្ម​វិញ​។ មនុស្ស​ភាគច្រើន​អាចមាន​ភាព​ស្រួចស្រាវ​នៃ​ការ​រលាក​ទងសួត​រយៈ​ពេល ២ ទៅ​៣​សប្តាហ៍ ថ្វីបើ​ការ​ក្អក​ពេលខ្លះ​អាច​បន្ត​ចាប់ពី​៤​សប្តាហ៍​ឡើយ​ទៅ​ក៏មានដែរ​។ បើសិនជា​អ្នកមាន​សុខ​ភាពល្អ​ធម្មតា សួត​នឹង​ត្រឡប់មក​សភាព​ធម្មតា​វិញ​ក្រោយពី​អ្នកជា​ពី​ការបង្ក​រោគ​ដំបូង​រួច​។

​គ្រូពេទ្យ​អាច​នឹង​សង្ស័យថា​អ្នកមាន​ជំងឺ​រលាក​ទងសួត​រ៉ាំរ៉ៃ​នៅពេល​ក្អកមាន​ស្លេស្ម​ច្រើន​ថ្ងៃ​រយៈពេល​យ៉ាងហោចណាស់ ៣​ខែ​ក្នុង​មួយឆ្នាំ រយៈពេល​២​ឆ្នាំ​ជាប់​គ្នា​។ ការ​រលាក​ទងសួត​រ៉ា​ម​រ៉ៃ​គឺជា​ជំងឺ​ធ្ងន់ធ្ងរ​មួយ​ដែល​ធ្វើ​ឲ្យ​សួត​អ្នក​ងាយ​នឹងមាន​ការបង្ក​រោគ​ដោយ​បាក់តេរី ហើយក៏​ត្រូវការ​ការព្យាបាល​ជាប់​យូរ​ដែរ​។ វា​គឺជា​ទម្ងន់​ជំងឺ​មួយ​របស់ ជំងឺ​ស្ទះ​សួត​រ៉ាំរ៉ៃ ដែល​ធ្វើ​ឲ្យ​អ្នកជំងឺ​ពិបាក​ដកដង្ហើម​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com