ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អាហារ​អាល​កា​ឡាំង​ដែល​អាច​បង្ការ​ជំងឺមហារីក គាំងបេះដូង និង​ធាត់​ជ្រុល​បាន​
26, Apr 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​អាហារ​ជាច្រើន​ដែល​អ្នក​បាន​ញ៉ាំ​គឺមាន​ឥទ្ធិពល​ខ្លាំង​ទៅលើ​សុខភាព​មនុស្ស​យើង​។ ការ​ញ៉ាំ​អាហារ​ដែលមាន​ជាតិ​អាល​កា​ឡាំង​អាចជួយ​ជម្រុញ​ដល់​សុខភាព​កាន់តែ​ល្អ​។ ការដែល​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​អាល​កា​ឡាំង​មានន័យថា អ្នក​កំ​ពូ​ង​តែ​ញ៉ាំ​អាហារ​ជាច្រើន​ដែល​អាចជួយ​ឲ្យ​ឈាម​កុំ​ឲ្យ​ទៅជា​មាន​ជាតិ​អាស៊ីត​ច្រើន​។ តើ​អាហារ​អាល​កា​ឡាំង​មាន​អ្វី​ខ្លះទៅ​?



​ផ្លែ​ប័​រ​
​ផ្លែ​ប័​រ​ជួយ​ដល់​ការ​បឺត​ស្រូប​ជីវជាតិ​ចេញពី​បន្លែ និង​ផ្លែឈើ ធ្វើ​ឲ្យ​បេះដូង​កាន់តែ​រឹងមាំ និង​គ្រប់គ្រង​ចំនួន​កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​ឈាម​។ អ្នក​អាច​ទទួលបាន​ប្រយោជន៍​ពី​ផ្លែឈើ​មួយ​នេះ​តាមរយៈ​ការ​ញ៉ាំ​វា​ដោយផ្ទាល់​។

​ផ្លែ​ចេក​

​បើសិនជា​អ្នក​កំពុងតែ​ព្យាយាម​សម្រក​ទម្ងន់ អ្នក​គួរតែ​បន្ថែម​ផ្លែ​ចេក​ចូលទៅក្នុង​របប​អាហារ​ប្រចាំថ្ងៃ​។ ផ្លែ​ចេក​ជួយផ្តល់​តុល្យភាព​ដល់​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ក្នុងការ​ការពារ​បេះដូង និង​ពង្រឹង​ដល់​ការរំលាយ​អាហារ​។ វា​សម្បូរ​ទៅដោយ​ជាតិ​សរសៃ ជីវជាតិ វីតាមីន B ម៉ាញ៉េ​ស្យូ​ម និង​ប៉ូ​តា​ស្យូ​ម​។

​ផ្កា​ខាត់ណា​
​ផ្កា​ខាត់ណា​ជួ​ួ​យ​ពង្រឹង​ដល់​សុខភាព​បេះដូង និង​ផ្ទុក​ទៅដោយ​សារធាតុ​ប្រឆាំងនឹង​ការ​រលាក​។ គ្រាន់តែ​ញ៉ាំ​ផ្កា​ខាត់ណា​ម្តង អាច​ផ្តល់នូវ​វីតាមីន C ដែលជា​តម្រូវការ​ប្រចាំថ្ងៃ​បាន ៧៧​ភាគរយ​ដែរ​។ ជាមួយគ្នានេះដែរ ផ្កា​ខាត់ណា​សម្បូរ​ទៅដោយ​ជាតិ​ប៉ូ​តា​ស្យូ​ម Riboflavin វីតាមីន K ម៉ាញ៉េ​ស្យូ​ម ម៉​ង់​ហ្គា​ណេ​ស និង Thiamin​។

​ប្រេង​អូ​លីវ​
​ប្រេង​អូ​លីវ​ជួ​ួ​យ​សម្រួល​ដល់​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម និង​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង​។ វា​សម្បូរ​ទៅដោយ​វីតាមីន E ដែល​ផ្ទុក​ទៅដោយ​អង់​ទី​អុកស៊ីដ​ង់ និង​អាស៊ីត​ខ្លាញ់ Monounsaturated ។ វា​ត្រូវបាន​គេ​ណែនាំ​ថា​គួរតែ​បញ្ចូល​ទៅក្នុង​របប​អាហារ​ប្រចាំថ្ងៃ​។

​ស្ពៃ​ស្ពី​ណា​ច​
​ស្ពៃ​ប្រភេទ​នេះ​អាចជួយ​លុបបំបាត់​រ៉ាឌីកាល​សេរី​ពី​ក្នុង​ខ្លួន ហើយ​អាច​ថែរក្សា​បេះដូង​ឲ្យ​រឹងមាំ និង​ពង្រឹង​ដល់​ការចងចាំ តាមរយៈ​វត្តមាន​ដ៏​ច្រើន​នៃ​អង់​ទី​អុកស៊ីដ​ង់​។ ជាមួយគ្នានេះដែរ វា​អាច​ភ្ញោ​ច​ដល់​មុខងារ​របស់​ខួរក្បាល​។

​ក្រូចឆ្មា​
​ថ្វីបើ​ក្រូចឆ្មា​មាន​រសជាតិ​អាស៊ីត​ក៏ដោយ តែ​វា​ជា​អាហារ​អាល​កា​ឡាំង​ទេ​។ វា​ផ្ទុក​ទោ​ដោយ​វីតាមីន E, A, C, B6 និង​ជាតិ​រ៉ែ​សំខាន់ៗ​ដូចជា កាលស្យូម ស័​ង្គ​សី ទង​ដែង ប៉ូ​តា​ស្យូ​ម និង Riboflavin​។ ទឹកក្រូច​ឆ្មា​អាចជួយ​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល និង​ជួយ​ព្យាបាល​ជំងឺ​គ្រួស​ក្នុង​តម្រងនោម​។ ជា​ក៏​ជួយ​បង្ការ​ជំងឺមហារីក បន្ថយ​ការ​លើស​សម្ពាធ​ឈាម និង​ព្យាបាល​ការ​ទល់លាមក​ផងដែរ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com