អត្ថបទពាណិជ្ជកម្ម
ចូលរួម​ជាមួយនឹង​ពានរង្វាន់​អចលនវត្ថុ​កម្ពុជា​ដើម្បី​បញ្ជាក់​ពី​សមិទ្ធផល​ផ្ទាល់​របស់​អ្នក​
25, Apr 2018 , 3:40 pm        
រូបភាព
​ដើម្បី​ជំរុញ​ដល់​វិស័យ​អចលនវត្ថុ គឺ​ត្រូវ​លើកទឹកចិត្ត​ដល់​អ្នក​ដែល​បាន​ខិតខំ​ប្រឹងប្រែង និង​អ្នកមាន​ជំនាញ​វិជ្ជាជីវៈ​ច្បាស់លាស់​។  ដោយ​មើលឃើញថា វិស័យ​អចលនវត្ថុ​នៅ​កម្ពុជា មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ និង​ដើម្បី​ជំរុញ​ដល់​វិស័យនេះ ឲ្យ​កាន់​តែមាន​សក្តានុពល​កា​ន់​តែ​ខ្លាំង​ជាង​មុន ក៏ដូចជា​ការលើកទឹកចិត្ត ដល់​អ្នក​ដែល​បាន​ខិតខំ​ទាំង​កម្លាំងកាយ​ទាំង​កម្លាំងចិត្ត ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ Realestate.com.kh និង​សមាគម​អ្នកវាយតម្លៃ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា នឹង​រៀបចំ​ឲ្យ​មាន​កម្មវិធី​ពានរង្វាន់​អចលនវត្ថុ​កម្ពុជា​ឆ្នាំ​២០១៨​នេះ​។​

​កម្មវិធី​ពានរង្វាន់​អចលនវត្ថុ​ប្រចាំ​ឆ្នាំនេះ នឹង​ជ្រើស​រើសយក​ភ្នាក់ងារ និង​ក្រុមហ៊ុន​ភ្នាក់ងារ​ឈានមុខ​គេ​នៅ​ទូទាំងប្រទេស ហើយ​រៀបចំ​កម្មវិធី​ប្រគល់​ពានរង្វាន់ ដល់​ភ្នាក់ងារ ឬ​ក្រុមហ៊ុន​ណា​ដែល​ល្អ​បំផុត​។

​បេក្ខភាព​វគ្គ​ផ្តាច់ព្រ័ត្រ និង​បេក្ខភាព​ជ័យលាភី នឹងត្រូវ​បានផ្តល់​ជា​តែម​សម្គាល់​ជ័យលាភី របស់​កម្មវិធី​ពានរង្វាន់​អចលនវត្ថុ​កម្ពុជា ដែល​អាច​ប្រើ​សម្រាប់​ការផ្សព្វផ្សាយ និង​ការធ្វើ​ទីផ្សារ​រួមជាមួយ​នឹង​ពានរង្វាន់ និង​វិញ្ញាបនបត្រ ដែល​បញ្ជាក់​ពី​សមិទ្ធផល​ផ្ទាល់ ឬ​ក្រុមហ៊ុន​របស់​ពួកគាត់​ផងដែរ​។​

​បេសកកម្ម​នៃ​កម្មវិធី​ពានរង្វាន់​អចលនវត្ថុ​កម្ពុជា គឺ​ដើម្បី​ទទួលស្គាល់​នូវ​សមិទ្ធផល នៃ​វិស័យ​អចលនទ្រព្យ​កម្ពុជា​។ ពានរង្វាន់​នេះ ស្វាគមន៍​ចំពោះ​ក្រុមហ៊ុន​ដែលមាន​អាជ្ញា​បណ្ណ​ត្រឹមត្រូវ ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​

​បេក្ខភាព​វគ្គ​ផ្តាច់ព្រ័ត្រ និង​អ្នកពាក់ព័ន្ធ​ក្នុង​វិស័យ​អចលនវត្ថុ នឹងត្រូវ​អញ្ជើញ​ឲ្យ​ចូលរួម​នៅក្នុង​កម្មវិធី​ប្រគល់​ពានរង្វាន់ និង​ពិធី​លាង​សាយភោជន៍​ពេល​ល្ងាច​ជុំគ្នា ដើម្បី​អបអរសាទរ​ដល់​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​នេះ ដែល​នឹង​ធ្វើឡើង​នៅ​សណ្ឋាគារ សូ​ហ្វី​តែ​ល​ភ្នំពេញ នៅ​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៨​។ សំបុត្រ​ចូលរួម និង​ការឧបត្ថម្ភ​សម្រាប់​កម្មវិធី​ដ៏​មាន​កិត្យានុភាព​នេះ នឹង​ចាប់ផ្តើម​បើក​លក់ នៅ​សប្តាហ៍​ខាងមុខ​នេះហើយ​។​

​សូម​ថ្លែងអំណរគុណ​ដល់​ស្ថានីយ៍​ទូរ​ទ្សន៍ CTN គេហទំព័រ Biz Khmer គេហទំព័រ Thmey Thmey គេហទំព័រ Fresh News សារព័ត៌មាន​ខ្មែរ​ថា​ម​ស៍ វិទ្យាស្ថាន​ជាតិ​គណនេយ្យករ​ជំនាញ និង​សវន​ករ​កម្ពុជា​។​

​ហើយក៏​សូម​ថ្លែងអំណរគុណ ដល់​អ្នកចូលរួម​ឧបត្ថម្ភ ដល់​ព្រឹត្តិការណ៍​ដ៏​ធំ​មួយ​នេះ ដែល​រួមមាន​៖ ក្រុមហ៊ុន​អភិវឌ្ឍន៍ Aristo ក្រុមហ៊ុន​ខេ​ម​ហ៊ូ​ម និង​ក្រុមហ៊ុន​អភិវឌ្ឍន៍​គ្រី​ដ​គ្រុប​ជាដើម​។​
​អាច​ចាប់ផ្តើម​ចុះឈ្មោះ​ជា​បេក្ខភាព​ឈរឈ្មោះ នៅក្នុង​ព្រឹត្តិការណ៍​នេះ ចាប់ពី​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៨ រហូតដល់​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៨​។ អ្នក​ដែល​នៅក្នុង​វិស័យ​អចលនវត្ថុ អាចដាក់​ពាក្យ​ចូលរួម​ប្រកួតប្រជែង​ដើម្បី​ដោយ​សេរី​៕

​លោកអ្នក​អាច​ចុះឈ្មោះ​ដោយផ្ទាល់ តាម​ប្រព័ន្ធ​អន​ឡាញ ដោយ​ចូលទៅ​កាន់គេហទំព័រ https://cambodiarealestateawards.com/ ។ ប្រសិនបើ​មាន​ចម្ងល់​បន្ថែម សូម​សាកសួរ​មកកាន់ សហការី​យើងខ្ញុំ តាមរយៈ​លេខ​ទូរ​សព្ទ 089 755 777 - 017 436 756 និង​អ៊ី​ម៉ែ​ល [email protected]
​តាមដាន​ព័ត៌មាន​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា​តាម​រយៈ Realestate.com.kh! ៕



(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com