ជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុន​ទ្រី​ភាព និង​ក្រុមហ៊ុន​ចិន ចុះ​កិច្ចព្រមព្រៀង​ដើម្បី​សាងសង់​កំពង់ផែ​នៅ​ខេត្តកំពត​
25, Apr 2018 , 7:19 pm        
រូបភាព
រូបពីក្រុមហ៊ុនទ្រីភាព
រូបពីក្រុមហ៊ុនទ្រីភាព
ដោយ:
​ភ្នំពេញ​៖ ក្រុមហ៊ុន ទ្រី​ភាព គ្រុប បាន​ចុះ​កិច្ចព្រមព្រៀង​ក្របខណ្ឌ​សហប្រតិបត្តិការ​ស្ដីពី​កំពង់ផែ​កំពត ជាមួយ​ក្រុមហ៊ុន​ចិន Guangxi Beibu Gulf International នៅ​ថ្ងៃទី​២៤​ខែមេសា​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន​ទ្រី​ភាព​។



​កិច្ចព្រមព្រៀង​នេះ ត្រូវបាន​ចុះហត្ថលេខា​ក្រោម​អធិបតី​លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​ព្រឹទ្ធសភា​-​រដ្ឋសភា និង​អធិការកិច្ច និង​អភិបាល​តំបន់​ស្វយ័ត​ក្វាង​ស៊ី​របស់​ចិន ដែល​ដឹកនាំ​គណៈប្រតិភូ​ធុរកិច្ច​មក​ភ្នំពេញ​។​

​សេចក្ដីប្រកាស​ព័ត៌មាន​ដដែល​នេះ​ឲ្យ​ដឹងថា នៅក្នុង​ដំណាក់កាល​ដំបូង ក្រុមហ៊ុន​ទាំងពីរ គ្រោង​សិក្សា​សាងសង់​កំពង់ផែ​ទឹក​ជ្រៅ​មួយ ដែល​អាច​ឲ្យ​នាវា​ធំ​ផ្ទុកទំនិញ​ពី ១​ម៉ឺន​តោន ទៅ​៣​មឺ​ន​តោន​ចូល​ចត ផ្ទេរ និង​ផ្ទុកទំនិញ​បាន​។ ក្រុមហ៊ុន​ទាំងពីរ​រំពឹងថា​គម្រោង​នេះ​នឹង​ផ្ដល់ឱកាស​ការងារ​ប្រមាណ​ជាង ៥០០​កន្លែង​។​
 

Tag:
 ទ្រី​ភាព​
  កំពង់ផែ​
  កំពត​
© រក្សាសិទ្ធិដោយ thmeythmey.com