ជាតិ
សាកលវិទ្យាល័យខេត្តក្រចេះ សាងសង់អស់ទឹកប្រាក់១២លានដុល្លារ
× ខេត្តក្រចេះ៖ សាកលវិទ្យាល័យខេត្តក្រចេះ បានចំណាយថវិកាសាងសង់អស់១២លានដុល្លារ ក្រោមជំនួយរបស់រដ្ឋាភិបាលចិន និងរដ្ឋាភិបាលកម្ពុជា។
សាកលវិទ្យាល័យខេត្តក្រចេះ ត្រូវបានសាងសង់ឡើងក្រោមការផ្តល់ហិរញ្ញវត្ថុ ពីមូលនិធិរដ្ឋាភិបាលជាង២លានដុល្លារ និងហិរញ្ញប្បទានឥតសំណង១០លានដុល្លារ ពីសាធារណរដ្ឋប្រជាមានិតចិន ក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀងរវាងសម្តេចនាយករដ្ឋមន្ត្រី និងលោក ស៊ី ជិនភីង ប្រធានាធិបតីចិន ។
សាកលវិទ្យាល័យនេះ បណ្តុះបណ្តាល និងផ្តោតសំខាន់លើវិស័យកសិកម្ម ដែលមានអគារបណ្ណាល័យ១ខ្នង អគារវិទ្យាស្ថានភាសា និងព័ត៌មានវិទ្យា១ខ្នង អគារសាកលវិទ្យាធិការដ្ឋាន១ខ្នង អគារវិទ្យាស្ថានមច្ឆវិទ្យា១ខ្នង អគារអភិសាល១ខ្នង អគារសិក្សា២ខ្នង អគារពិសោធន៍២ខ្នង អគាររោងជាង១ខ្នង អគារអាហារដ្ឋាន១ខ្នង អគារផ្គត់ផ្គង់ទឹកស្អាត និងបណ្តាញចែកចាយអគ្គិសនី១ខ្នង។
ថ្លែងក្នុងពិធីដាក់សាកលវិទ្យាល័យក្រចេះប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៥ មេសានេះ សម្តេច ហ៊ុន សែន បាននិយាយថា ចិនជាមិត្តជិតសិទ្ធរបស់កម្ពុជា ដែលបានឧបត្តម្ភគាំទ្រសម្រាប់ការសាងសង់សាកលវិទ្យាល័យនេះ៕
Tag:
ហ៊ុន សែន
ស៊ី ជិនភីង
ក្រចេះ
© រក្សាសិទ្ធិដោយ thmeythmey.com