អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន​តារា​ផេ​ចូលរួមចំណែក​ថែរក្សា​បរិស្ថាន​៖ កាបូប​លុយ​អេឡិចត្រូនិក​តារា​ផេ​មួយ ដើមឈើ​មួយ​ដើម​
25, Apr 2018 , 5:11 pm        
រូបភាព
​នេះ​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​លោកអ្នក ជាពិសេស​យុវវ័យ​ដែល​ស្រលាញ់​បរិស្ថាន​ធម្មជាតិ និង ចូលរួមចំណែក​ថែរក្សា​នូវ​បរិស្ថាន​ធម្មជាតិ​នៃ​ព្រះរាជា​ចក្រ​កម្ពុជា​ឲ្យ​កាន់​តែមាន​ភាពស្រស់​បំព្រង ។ ក្រុមហ៊ុន​តារា​ផេ ដែលជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​បាន​បង្កើត​នូវ​កម្មវិធី​មួយ​ក្នុងន័យ​រួមចំណែក​ជួយ​គាំទ្រ​ដល់​បរិស្ថាន​ស្អាត​និង​ស្រស់បំព្រង​របស់​ប្រទេស​កម្ពុជា​យើង​។ កម្មវិធី “ កាបូប​លុយ​អេឡិចត្រូនិក​តារា​ផេ​មួយ ដើមឈើ​មួយ​ដើម​” ជា​កម្មវិធី​មួយ​ដែល​បង្កើតឡើង​ដើម្បី​ចូលរួម​ថែរក្សា និង​លើកស្ទួយ​ភាពស្រស់​បំព្រង​នៃ​បរិស្ថាន​ព្រះរាជាណាចក្រ​កម្ពុជា ។

លោកអ្នក​គ្រាន់តែ​ធ្វើ​ការទាញយក​កម្មវិធី​ទូរស័ព្ទ តារា​ផេ (DaraPay App) ចេញពី PlayStore ឬ AppStore នៅលើ​ទូរស័ព្ទ​ឆ្លាត​វៃ​របស់​អ្នក រួច​ធ្វើការ​ចុះឈ្មោះ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ការ​ណែរ​នាំ​របស់ App ជាការ​ស្រេច ។ រាល់​ការទាញយក និង​ចុះឈ្មោះ​បាន​ត្រឹមត្រូវ ក្រុមហ៊ុន​នឹងធ្វើ​ការរាប់​ថា​អ្នក​បាន​ចូលរួម​ដាំ​ដើម​កោង​កាង​មួយ​ដើម​នៅក្នុង​សហគមន៍​អេកូ​ទេសចរ​ត្រពាំង​សង្កែ​។ កម្មវិធី​នេះ ចាប់ផ្តើម​ពីថ្ងៃ​នេះ រហូតដល់​ថ្ងៃទី​៣០ ខែ មេសា ខាងមុខ ហើយ​ក្រុមការងារ​របស់​តារា​ផេ​នឹង​ចុះទៅ​ដាំ​ដើម​កោង​កាង​ស្មើនឹង​ចំនួន​ការចុះឈ្មោះ​បង្កើត​កាបូប​លុយ​អេឡិចត្រូនិក​តារា​ផេ​នៅ​ថ្ងៃទី​០១ ខែឧសភា ខាងមុខនេះ​។​
 
​សម្រាប់​ព័ត៌មាន​លម្អិត​សូម​ទំនាក់ទំនង​ទៅកាន់​មជ្ឈមណ្ឌល​បម្រើសេវា​កម្ម​អតិថិជន​ក្រុមហ៊ុន​តារា​ផេ តាមរយៈ​លេខ​ទូរស័ព្ទ ០៨១ ៧៩៩ ៨៨៨ ឬ ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​តារា​ផេ​។​
​ទាញយក​កម្មវិធី​តារា​ផេ​សំរាប់​ប្រព័ន្ធ​ប្រតិបត្តិការ iOS និង Android តាមរយៈ​តំណ​ភ្ជាប់​ទីនេះ https://goo.gl/7tvY1E 

(អត្ថបទពាណិជ្ជកម្ម)


© រក្សាសិទ្ធិដោយ thmeythmey.com