សម្ដេច ស ខេង បង្គាប់​ឲ្យ​អាជ្ញាធរ​បង្ក​ភាពងាយស្រួល​ដល់​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​
ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ស ខេង បង្គាប់​ឲ្យ​អាជ្ញាធរ​បង្ក​ភាពងាយស្រួល​ដល់​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​
26, Apr 2018 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​៖ ក្រសួងមហាផ្ទៃ បង្គាប់​ឲ្យ​អាជ្ញាធរ​បង្ក​ភាពងាយស្រួល ដល់​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​៣០ មេសា ដល់​ថ្ងៃទី​១៤ ឧសភា ខាងមុខ​។​
 
​សម្ដេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានបញ្ជាក់​ដូច្នេះ​ថា ៖«​ស្នើ​ឲ្យ​រដ្ឋបាល​រាជធានី​ខេត្ត ធ្វើការ​ណែនាំ​ដល់​អាជ្ញាធរ​ឃុំ សង្កាត់ ជួយ​សម្របសម្រួល និង​បង្កលក្ខណៈ​ងាយស្រួល ក្នុង​ការចេញលិខិត​បញ្ជាក់​ផ្សេងៗ ជូន​បេក្ខជន​ឈ្មោះ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​របស់​គណបក្ស​នយោបាយ ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ​តាមច្បាប់ សម្រាប់​យកទៅ​ប្រើប្រាស់​ក្នុងការ​ចុះបញ្ជី​គណបក្សនយោបាយ និង​បេក្ខជន​ឈ្មោះ​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ឆ្នាំ​២០១៨ ស្របតាម​ច្បាប់​ស្តីពី​ការបោះឆ្នោត បទបញ្ជា និង​នីតិវិធី​សម្រាប់​ការបោះឆ្នោត​»៕
 

Tag:
 ស ខេង​
  បោះឆ្នោត​
© រក្សាសិទ្ធិដោយ thmeythmey.com