ជាតិ
បទសម្ភាសន៍
វីដេអូ
អត្ថបទពាណិជ្ជកម្ម
អ្នកជំនាញ​៖ កាហ្វេ​ខ្មៅ ជួយ​បន្ថយ​សម្ពាធ និង​ជាតិ​ស្ករ​ក្នុង​ឈាម​អ្នកជំងឺ​ទឹកនោមផ្អែម
26, Apr 2018 , 10:08 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ កាហ្វេ​ខ្មៅ ឬ​កាហ្វេ​ដែល​មិនមាន​ដាក់​ស្ករ និង​ទឹកដោះគោ អាចជួយ​សុខភាព​បាន​ច្រើន ជាពិសេស​អ្នកជំងឺ​ទឹកនោមផ្អែម​។ បើតាម​ការបញ្ជាក់​ពី​លោក​វេជ្ជបណ្ឌិត ចន្ថា តុលា ឯកទេស​ជំងឺ​ទឹកនោមផ្អែម និង​ក្រពេញ សម្រាប់​អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម ការ​ពិសា​កាហ្វេ​ខ្មៅ គឺអាច​ជួយ​កាត់បន្ថយ​សម្ពាធ​ឈាម និង​កម្រិត​ជាតិ​ស្ករ​នៅក្នុង​ឈាម​។​

​ជំងឺ​ទឹកនោមផ្អែម គឺជា​ប្រភេទ​ជំងឺ​ដែល​ទាមទារ​ឲ្យ​មានការ​តាមដាន​សុខភាព និង​របប​អាហារ​ជាប្រចាំ ដូច្នេះហើយ លោក​វេជ្ជបណ្ឌិត ចន្ថា តុលា បាន​ណែនាំ​ឲ្យ​អ្នកជំងឺ​ទឹកនោមផ្អែម​ពិសា​អាហារ​ណា ដែលមាន​កម្រិត​ជាតិ​ស្ករ​ទាប និង​ចៀសវាង​ការទទួល​ទាន​អាហារ​ផ្អែម​ពេក ឬ​ប្រៃ​ពេក​។

​ជា​បន្ត​សូម​ទស្សនា​កិច្ច​សម្ភាស​ពី​របប​អាហារ​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម រវាង​កញ្ញា ថា​ន រស្មី អ្នកកាសែត​នៃ​សារព័ត៌មាន​ថ្មីៗ ជាមួយ​លោក​វេជ្ជបណ្ឌិត ចន្ថា តុលា ដូចតទៅ​៖



​មជ្ឈមណ្ឌល​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម បានចេញ​ផ្សាយ​សៀវភៅ​ណែនាំ​ពីរ​បប​អាហារ សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម និង​ចែកជូន​ដោយ​ឥតគិតថ្លៃ ដើម្បី​ចូលរួម​ផ្សព្វផ្សាយ​ពីរ​បប​អាហារ​ត្រឹមត្រូវ សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម​។ សម្រាប់​អ្នក​ដែល​ចង់បាន​សៀវភៅ​នេះ អាច​អញ្ជើញ​ទៅ​មជ្ឈមណ្ឌល​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម​ដោយផ្ទាល់ ដែលមាន​អាស័យដ្ឋាន ផ្ទះ​លេខ 322B  ផ្លូវ 271 សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​ទៅកាន់​លេខ​ទូរ​សព្ទ 081 997 082 និង 077 997 082 ៕


Tag:
 នាទី​សុខភាព​
 ​ទឹកនោមផ្អែម​
 ​កាហ្វេ​
 ​ភ្នំពេញ​
© រក្សាសិទ្ធិដោយ thmeythmey.com