កីឡាអន្តរជាតិ
អន្តរជាតិ
Real រំពឹង​ឈ្នះ​ពាន UCL ៣​ឆ្នាំ​ជាប់​គ្នា ក្រោយ​ស៊ី​ម្ចាស់ផ្ទះ Bayern ២-១ វគ្គ​១/២​ជើង​ទី​១
26, Apr 2018 , 10:48 am        
រូបភាព
Real Madrid កំពុងធ្វើដំណើរ​ឆ្ពោះទៅរក​ការ​គ្រង​តំណែង​ជើងឯក ៣​ឆ្នាំ​ជាប់​គ្នា​ក្រោយ​យកឈ្នះ Bayern Munich ២-១ ក្នុងការ​ប្រកួត​ដណ្តើមពាន​រង្វាន់ UEFA Champions League ជើង​ទី​១ វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ នៅ​រាត្រី​ថ្ងៃទី ២៥ ខែមេសា​។​



​ក្នុងការ​ប្រកួត​នៅ​កីឡដ្ឋាន Allianz Arena កូនក្រុម​របស់លោក Zinedine Zidane អាច​វាយបក​យកឈ្នះ​ក្រុម​ម្ចាស់ផ្ទះ​វិញ​ដែល​ធ្វើបាន​ដោយ​ខ្សែការពារ Marcelo នៅ​នាទី​៤៤ និង​ខ្សែប្រយុទ្ធ​វ័យក្មេង Marco Asensio នៅ​នាទី​៥៧ បន្ទាប់ពី​ការនាំ​មុខ​របស់ Bayern ដែល​ធ្វើបាន​ដោយ​កីឡាករ Joshua Kimmich នៅ​នាទី​២៨​។​



​ការរក​គ្រាប់​បាល់​ក្រៅ​ដី​ចំនួន​២​គ្រាប់​របស់​ក្រុម​រហស្សនាម​អធិរាជ​ស​ធ្វើ​ឲ្យ​ពួកគេ​មានប្រៀប​លើ​ក្រុម​របស់លោក Jupp Heynckes សម្រាប់​ការប្រកួត​ជើង​ជី​២ ដើម្បី​កក់​កៅអី​ឆ្ពោះទៅកាន់​វគ្គ​ផ្តាច់ព្រ័ត្រ​ដែល​ធ្វើឡើង​នៅ​ទីក្រុង​កៀវ ប្រទេស​អ៊ុយ​ក្រែ​ន នា​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៨​។​

​ប្រសិនបើ​ក្រុម​យក្ស​អេ​ស្ប៉ា​ញ​មួយ​នេះ ពិតជា​ដណ្តើមពាន​លំដាប់​ទី​១​អឺ​រ៉ុ​ប​បាន​លើក​នេះ​ទៀត មានន័យថា​ពួកគេ​អាច​គ្រង​តំណែង​ជើងឯក​៣​ឆ្នាំ​ជាប់​គ្នា​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់ ដែល​មិនទាន់មាន​ក្រុម​ណា​អាច​ធ្វើបាន​នៅឡើយ​ទេ​។​

​ជំនួប​ជើង​ទី​២ Real Madrid នឹង​ទទួល​ស្វាគមន៍ Bayern Munich វិញ​ម្តង នៅ​ទឹកដី Santiago Bernabeu ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០១៨៕



អត្ថបទទាក់ទង



Tag:
 បាល់ទាត់​
  UEFA Champions League
  Bayern Munich
  Real Madrid
© រក្សាសិទ្ធិដោយ thmeythmey.com