អត្ថបទពាណិជ្ជកម្ម
Huawei ស៊េរី​ថ្មី​៣​ម៉ូ​ដែល បំបែក​ឯតទគ្គ​កម្មល​ក់​ដាច់​ខ្លាំងជាងគេ​ប្រចាំឆ្នាំ ២០១៨
26, Apr 2018 , 2:39 pm        
រូបភាព
ដោយ:
​ទីបំផុត​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​៣ ម៉ូ​ឌែ​ល គឺ​Huawei Y7 Pro 2018 (១៨៩ ដុល្លារ​), Huawei Y9 2018 (២៤៩ ដុល្លារ​) និង Huawei Nova 3e (៣២៩​ដុល្លារ​) បាន​បំបែក​ឯតទគ្គ​កម្ម​លក់​ដាច់​ខ្លាំងជាងគេ​ប្រចាំឆ្នាំ ២០១៨ ពោល​គ្រាន់តែ​បង្ហាញខ្លួន​លើក​ទី​ពីរ គឺ​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង ពី​អតិថិជន រហូត​អស់ពី​ស្តុក​។

​លោក Jeff Yang នាយក​ចែកចាយ​ស្មា​ត​ហ្វូ​ន​ប្រចាំ​ប្រទេស​កម្ពុជា បាន​ឲ្យ​ដឹងថា “Huawei “​ទទួលបាន​ការ​កក់​ច្រើន​លើសពី​ការរំពឹងទុក​។ សម្រាប់​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​៣​ម៉ូ​ដែល  Huawei Nova 3e (P20 lite), Huawei Y9 2018, និង Huawei Y7 Pro 2018 គឺ​មកដល់​ភ្លាម អស់​ភ្លែត​តែម្តង​។  

​សម្រាប់​អតិថិជន​ដែល​ខកខាន អាច​កក់​បន្ត ឥឡូវនេះ Huawei nova 3e (P20 lite) តម្លៃ ៣២៩​ដុល្លារ ថែម​កាស​ធំ ក្រវិល​ទម្រ​ទូរស័ព្ទ ដង​Selfie ស៊ីម ស្មា​ត និង​កញ្ចប់​ធំ​ហ្មង ១២ សប្តាហ៍​។ ចំណែក Huawei Y9 2018 តម្លៃ ២៤៩ ដុល្លារ ថែម​កាស​ធំ ក្រវិល​ទម្រ​ទូរស័ព្ទ​, ដប​ទឹក ស៊ីម​ស្មា​ត និង​កញ្ចប់​ធំ​ហ្មង ១២ សប្តាហ៍ និង Huawei Y7 Pro តម្លៃ ១៨៩ ដុល្លារ ថែម Bluetooth Speaker ស៊ីម​ស្មា​ត និង​កញ្ចប់​ធំ​ហ្មង ៨ សប្តាហ៍​។​



​អតិថិជន អា​ចក​ម្ម៉​ង់​ទុក​មុន Huawei nova 3e (P20 lite) តម្លៃ ៣២៩​ដុល្លារ​, Huawei Y9 2018 តម្លៃ ២៤៩ ដុល្លារ និង Huawei Y7 Pro 2018 តម្លៃ ១៨៩ ដុល្លារ ដោយ​គ្រាន់តែ អញ្ជើញ​ទៅកាន់​ហាង​លក់​ទូរស័ព្ទ​នានា ជាពិសេស​ហាង​ដែលមាន​បុគ្គលិក​លក់ ឬ​ស្លាក​យីហោ Huawei ទូទាំងប្រទេស ដែល​នៅ​ជិត​លោកអ្នក​ជាងគេ​។​

Huawei nova 3e រឺ P20 lite ជា​កំពូល​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ឆ្នាំ ២០១៨ មាន​រូបរាង​ស្រស់ស្អាត ទាន់សម័យ ខ្យូ​ត​កប់​។ ផ្នែក​ខាងក្រោយ ស្រោប​ដោយ​កញ្ចក់​ចែងចាំង ឆើតឆាយ​ថ្មី ២.៥D គែម​កោង ស្រោប​ដោយ​លោហធាតុ ជាមួយនឹង​បន្ទះ​ឈី​ប Kirin ៦៥៩ ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Android 8 ជាមួយនឹង EMUI ៨ មាន​រ៉េ​ម​ទំហំ ៤GB និង​ម៉េ​មូ​រី​ក្នុង​ម៉ាស៊ីន​ទំហំ  ៦៤GB​។ ចំណែកឯ​អេក្រង់​មាន​ទំហំ ៥.៨៤ អ៊ី​ញ កម្រិត​ភាពច្បាស់ ២២៨០×១០៨០ ភិ​ច​សែ​ល FHD+ បំពាក់ កាមេរ៉ា​ភ្លោះ​ក្រោយ ទំហំ​១៦MP+២MP ទ្រទ្រង់​នូវ​មុខងារ Bokeh (​ព្រាល​ផ្ទៃ​ខាងក្រោយ​) និង​កាមេរ៉ា​មុខ​ទំហំ ១៦ MP និង Aperture F២.០ មានមុខ​ងារ Face Unlock, Game Mode, Voice Assistant ហើយ​ប្រើប្រាស់​ថាមពល​ថ្ម​ទំហំ  ៣០០០mAh ភ្ជាប់​ជាមួយនឹង​បច្ចេកវិទ្យា fast charging​។​



​ចំណែកឯ​ស្មា​ត​ហ្វូ​ន Huawei Y9 2018 វិញ គឺជា​កំពូល​ស្មា​ត​ហ្វូ​ន ដែល​ផលិត​តាម​ស្ដង់ដារ និង​ស្របតាម​តម្រូវការ​អ្នកប្រើប្រាស់ ជាពិសេស​គុណភាព​នៃ​ការផលិត​។  តួខ្លួន Huawei Y9 2018 ស្រោប​ដោយ​លោហៈ អេក្រង់​លាត​ដែលមាន​ទំហំ ៥.៩៣” កម្រិត Aspect Ratio ១៨:៩ និង​កម្រិត​បង្ហាញ Full HD+ FullView Display បំពាក់​កាមេរ៉ា​ភ្លោះ​។ កាមេរ៉ា ខាងមុខ​ទំហំ ១៦MP+២MP និង​ខាងក្រោយ​ទំហំ ១៣MP+២MP ព្រមទាំង​មាន​កម្លាំង​ថ្ម​ធំ ៤០០០mAh ប្រើ​បន្ទះ​ឈី​ប Kirin ៦៥៩ ប្រព័ន្ធ​Android 8.0 (Oreo) ចេញពី​ប្រអប់​ស្រាប់​។ ពិសេស​ជាង​នេះ Huawei Y9 2018 មាន RAM ៣GB និង ROM ៣២GB ជាមួយនឹង​ការបន្ថែម​នូវ​សេន​ស័​រ​ស្កេ​ន​ម្រាមដៃ​លឿន ព្រមទាំង​មុខងារ​ដោះ​សោរ​ដោយ​ប្រើ​ទម្រង់​មុខ​។ វា មាន​ជើង​ទម្រ​ដាក់​ស៊ីម​បាន​ពីរ និង Micro SD card ១ (២៥៦G) និង​បច្ចេកវិទ្យា Screenshot ដោយ​ប្រើ​ម្រាមដៃ​បី​អូស​ចុះក្រោម (Three Finger Screen Shoot)​។​

​រីឯ Y7 Pro 2018 ក៏​ឡូយ​ដែរ​។ វា​មាន​រូបរាង​ស្រស់ស្អាត បំពាក់​អេក្រង់​លាត​ទំហំ ៥.៩៩” ដែលមាន​កម្រិត​បង្ហាញ HD+ FullView Display និង​ប្រើ​ន្ទះ​ឈី​ប Snapdragon ៤៥០ ។ Y7 Pro 2018 មាន RAM ៣GB និង ROM ៣២GB ថ្ម​ទំហំ 3,000mAh និង​ដំណើរការ​ដោយ Android Oreo ព្រមទាំង​មាន​កាមេរ៉ា​ភ្លោះ ដែល​ខាងក្រោយ​ទំហំ ១៣MP+២MP ឯ​កាមេរ៉ា​មុខ​ទំហំ ៨MP ជាមួយនឹង Selfie Tonning Flash, AR lens រួមទាំង​កម្មវិធី Multiple Photo Taking Mode​។ Y7 Pro 2018 បាន​បំពាក់​មុខងារ​ដោះ​សោរ ដោយ​ប្រើ​ទម្រង់​មុខ រហ័ស​ទាន់​ចិត្ត និង​មាន​ជើង​ទម្រ​ដាក់​ស៊ីម​បាន​ពីរ & Micro SD card ១ (២៥៦G) និង​បច្ចេកវិទ្យា Screenshot ដោយ​ប្រើ​ម្រាមដៃ​បី​អូស​ចុះក្រោម (Three Finger Screen Shoot)​។​


 
​មាន​វត្តមាន​ក្នុង​កម្មវិធី ដាក់លក់​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ទាំងបី​ម៉ូ​ដែល​ប្រចាំឆ្នាំ ២០១៨ លោក កែវ ច​ន្ទ័​ពន្លឺ​រស្មី តារា​សម្តែង និង​ជា​ពិធីករ​, លោក គីម អ៊ី​សាន តារា​សម្តែង​ដ៏​ឆ្នើម​, តារា​បង្ហាញ​ម៉ូដ ល្បីឈ្មោះ កញ្ញា សុ​ផា លីន​ដា​, កញ្ញា ភី​យ៉ា វ៉េ​កា និង ហែម ច័ន្ទ​មរកត បានបង្ហាញ​នូវ​បទពិសោធន៍​ផ្ទាល់​ស្របគ្នា​ថា​៖ «​ស្មា​ត​ហ្វូ​ន Huawei Nova 3e, Y9 2018 និង Y7 Pro 2018 លក់ដាច់​ខ្លាំង មាន​អតិថិជន​ជាច្រើន បានមក​ជាវ​ទូ​សព្ទ​ដែល​ខ្លួន​កក់ ក៏ដូចជា​មាន​ភ្ញៀវ​ថ្មី​មក ក​ម្ម៉​ង់​បន្ត​ជា​បន្ទាប់​»​។
​ប្រញាប់​រួសរាន់​កក់​ទុក​មុន​បន្ត ស្មា​ត​ហ្វូ​ន   Huawei nova 3e ($329), Huawei Y9 2018 ($249), Huawei Y7 Pro 2018 ($189) ទាន់​មានតម្លៃ​ពិសេស និង​កាដូ​ថែម​សន្ធឹកសន្ធាប់​!








 
​អំពី​ក្រុមហ៊ុន Huawei Consumer BG
​ផលិតផល និង​សេវាកម្ម​របស់ Huawei មាន​វត្តមាន​ក្នុងប្រទេស​ច្រើនជាង 17០ ប្រទេស ហើយ​កំពុង​ត្រូវបាន​ប្រើបាស់​ដោយ​មួយ​ភាគបី នៃ​ប្រជាជន​ទូទាំង​សកលលោក ដោយ​ជាប់​ជា​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​លក់ដាច់​ជាងគេ​បំផុត លំដាប់ថ្នាក់​លេខ​៣ ក្នុង​ឆ្នាំ​២០១៤​។ ការិយាល័យ R&D ត្រូវបាន​រៀបចំ​ឡើងលើ​ទឹកដី​សហរដ្ឋអាមេរិក អាល្លឺម៉ង់ ស៊ុយអែត រុស្ស៊ី ឥណ្ឌា និង​ចិន​។ Huawei Consumer BG គឺជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​មួយ របស់​ក្រុមហ៊ុន Huawei ក្នុងចំណោម​ក្រុម ហ៊ុន​ទាំង​៣ ហើយ​ធ្វើ​ការផលិត និង​គ្រប់គ្រង​លើ​ស្មា​ត​ហ្វូ​ន កំ​ព្យូ​ទ័​រ និង​tablets ឧបករណ៍ប្រើប្រាស់​ដែល​អាច​ពាក់​នឹង​ខ្លួន​បាន និង​សេវា​ផ្ទុក​ឯកសារ​លើ​អ៊ីនធឺណិត​(Cloud services) -​ល​- នៅ​ជុំវិញ​ពិភពលោក​។ Huawei ត្រូវបាន​បង្កើតឡើង​អស់​រយៈពេល ២០​ឆ្នាំ​មកហើយ ក្រោម​ជំនាញ​ផ្នែក​ទូរគមនាគមន៍ និង​មានការ​ប្តេជ្ញា​ក្នុងការ​នាំយក​នូវ​បច្ចេកវិទ្យា​ទំនើបៗ​ចុងក្រោយបង្អស់ ឲ្យ​អតិថិជន​របស់ខ្លួន​នៅ​ជុំវិញ​ពិភពលោក​។​

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​កាន់​៖ http://consumer.huawei.com
​សម្រាប់​ព័ត៌មាន​ថ្មីៗ​ពី Huawei នៅ​កម្ពុជា សូម​តាមដាន​ជាមួយ​ពួកយើង​តាមរយៈ​៖
Youtube link: www.youtube.com/c/HuaweiMobileKH អ្នកតំណាង​៖ ង៉ោ ម៉េង​ហ៊ួ​ង​
Instagram link: www.instagram.com/huaweimobilekh
​លេខ​ទូរស័ព្ទ​៖ 010 44 99 06 / 092 47 69 75
Facebook: www.facebook.com/huaweimobilekh
​អ៊ីមែល​៖ [email protected]

(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com