កីឡាអន្តរជាតិ
អន្តរជាតិ
វីរបុរស Arsenal លោក Tony Adams ដាក់ CV សុំ​ធ្វើ​គ្រូ​ជម្រើសជាតិ​សិង្ហ​បុរី​
26, Apr 2018 , 3:06 pm        
រូបភាព
​អតីត​ខ្សែការពារ​ក្រុម​កាំភ្លើង​ធំ Arsenal និង ជម្រើសជាតិ​អង់គ្លេស លោក Tony Adams បានដាក់​ពាក្យសុំ​ធ្វើជា​គ្រូបង្វឹក​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​សិង្ហ​បុរី​។ នេះ​បើតាម​ការចុះផ្សាយ​រប​ស់ Channel News Asia​។​



Adams បាន​ផ្ញើរ​សារ​អេឡិចត្រូនិក​ទៅកាន់​លោក Lim Kia Tong ប្រធាន​សមាគម​កីឡាបាល់ទាត់​សិង្ហបុរី (FAS) ថា​លោក​ចាប់អារម្មណ៍​ក្នុងការ​ត្រឡប់​ទៅ​អាស៊ី​វិញ បន្ទាប់ពី​ទទួលជោគជ័យ​ក្នុងនាម​ជានា​យក​កីឡា​របស់​ក្លិប Chongqing Dandai Lifan នៃ​លី​ក​បាល់ទាត់​កំពូល​ចិន​ប្រចាំ​រដូវ​កាល ២០១៦-២០១៧​។​



​បុរស​វ័យ​៥១​ឆ្នាំ​ដែល​ធ្លាប់​លើក​ពាន Premier League ជាមួយ Arsenal ២​លើក ក្នុង​រដូវ​កាល ១៩៩៧-៩៨ និង​២០០១-០២ បានដាក់​ពាក្យ​ប្រជែង​តំណែង​នេះ ខណៈ​សិង្ហ​បុរី​កំពុង​ស្វែងរក​គ្រូបង្វឹក​ថ្មី ក្រោយ​ការប្រកាស​ចាកចេញ​រប​ស់​គ្រូ V. Sundramoorthy​។​

​លោក V. Sundramoorthy ដែល​បាន​ឡើង​ដឹកនាំ​សិង្ហ​បុរី​កាលពី​ឆ្នាំ​២០១៦ ធ្វើ​មិន​បានល្អ​នោះទេ​ដោយ​នាំ​ក្រុម​នេះ​ធ្លាក់​ទៅ​លេខ​រៀង​ទី​១៧៣​ពិភពលោក ក្នុង​តារាង FIFA Ranking​។ ក្រោម​ការដឹកនាំ​របស់​អតីត​ជម្រើសជាតិ​សិង្ហ​បុរី​រូបនេះ ក្នុងចំណោម​២៣​ប្រកួត សិង្ហ​បុរី​រក​ជ័យជម្នះ​បានតែ​៣​ដង​ប៉ុណ្ណោះ ក្នុងនោះ​ចាញ់​១៥ និង​ស្មើ​៥៕


Tag:
 បាល់ទាត់​
  សិង្ហ​បុរី​
  Tony Adams
© រក្សាសិទ្ធិដោយ thmeythmey.com