ជាតិ
ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា ទៅ​សិង្ហ​បុរី នៅ​ព្រឹក​នេះ ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣២
27, Apr 2018 , 9:40 am        
រូបភាព
ដោយ: ថ្មីៗ
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដឹកនាំ​គណៈប្រតិភូ ចាក​ចេញពី​កម្ពុជា​ហើយ ដើម្បី​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣២ នៅ​ប្រទេស​សិង្ហ​បុរី ដែល​ចាប់ពី​ថ្ងៃទី​២៧ ដល់​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៨​។



​មន្ត្រី​រដ្ឋាភិបាល ដែល​អមដំណើរ​សម្តេច ហ៊ុន សែន រួមមាន លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ ជាដើម​។



​ប្រធានបទ​សម្រាប់​កិច្ចប្រជុំ​កំពូល​នេះ គឺ «​ភាពរឹងមាំ និង​ការវិវត្ត​ថ្មី​របស់​អាស៊ាន​»​។
​បើតាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងការបរទេស ក្រៅពី​កិច្ចប្រជុំ​កំពូល​អាស៊ាន សម្តេច ហ៊ុន សែន ក៏​នឹងមាន​ជំនួប​ដោយឡែក​ជាមួយ​ថ្នាក់ដឹកនាំ​នៃ​បណ្តា​ប្រទេស​អាស៊ាន​មួយចំនួន​ផងដែរ​៕


Tag:
 ហ៊ុន សែន​
  ប្រជុំ​អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com