ជាតិ
បទសម្ភាសន៍
វីដេអូ
App, វេ​ប​សាយ​, YouTube «​រៀន​តាមចិត្ត​» នឹង​ជួយ​សិស្ស​ត្រៀមប្រឡង​ថ្នាក់​ទី​១២
27, Apr 2018 , 2:05 pm        
រូបភាព
ដោយ: ថ្មីៗ
App និង វេ​ប​សាយ «​រៀន​តាមចិត្ត​» ត្រូវបាន​លោក ហោ បូ​ណា សហ​ស្ថាបនិក និ​ិ​ង​ក្រុមការងារ​បង្កើតឡើង ដើម្បី​សម្រួល​ដល់​ការសិក្សា​របស់​សិ​ស្សា​នុស្ស​នៅ​ថ្នាក់​វិទ្យាល័យ ជាពិសេស​សម្រាប់​សិស្ស​ថ្នាក់​ទី​១២​។ នៅក្នុង App និង វេ​ប​សាយ​នេះ ក្រុមហ៊ុន​បាន​បង្កើត​មេរៀន​ដូចជា គីមីវិទ្យា រូបវិទ្យា ជីវវិទ្យា គណិតវិទ្យា និង​ភាសា​ខ្មែរ ដែលមាន​ការបង្ហាត់បង្រៀន​ដោយ​លោកគ្រូ អ្នកគ្រូ ដែលមាន​បទពិសោធន៍​ក្នុងការ​បង្រៀន​ជាច្រើន​ឆ្នាំ​មកហើយ​។ ការបង្រៀន​នេះ​នឹងត្រូវ​ធ្វើឡើង​តាមរយៈ​វីដេអូ​។



​ដើម្បី​ទទួលបាន​មេរៀន​ពី App និង វេ​ប​សាយ រៀន​តាមចិត្ត សិស្សានុសិស្ស​ត្រូវ​ចំណាយ​ប្រាក់ ក្នុង​មួយ​មុខ​វិទ្យា​តម្លៃ 39.90$ ដែល​អាច​បើក​មើល​មេរៀន​ពេញ​មួយឆ្នាំ​។ នៅពេលដែល​សិ​ស្សា​នុស្ស​មាន​ចម្ងល់​ចង់​សួរ​បន្ថែម​លើ​ចំណុច​ណាមួយ សិស្ស​ក៏​អាច​ចោទសួរ​បាន តាមរយៈ​ប្រអប់​សំណួរ​ដែលមាន​នៅក្នុង App និង វេ​ប​សាយ ហើយ​លោកគ្រូ​អ្នកគ្រូ នឹង​ឆ្លើយតប​នៅពេល​ក្រោយ​។

​ដើម្បី​ជ្រាប​កាន់តែច្បាស់​ថា តើ App និង វេ​ប​សាយ រៀន​តាមចិត្ត​នេះ អាចជួយ​សម្រួល​ដល់​ការសិក្សា​របស់​សិស្សានុសិស្ស​យ៉ាងណាខ្លះ សូម​អញ្ជើញ​ទស្សនា​កិច្ច​សម្ភាស​រវាង​លោក គី សុខ​លីម អ្នកសារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ និង​លោក ហោ បូ​ណា សហ​ស្ថាបនិក​ក្រុមហ៊ុន «​រៀន​តាមចិត្ត​»​ដូចតទៅ​៖










Tag:
 របកគំហើញ​ថ្មី​
  រៀន​បន្ថែម​
 ​សិស្ស​វិទ្យាល័យ​
 ​ការអប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com