ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
វីដេអូ
សេដ្ឋកិច្ច
តើ​លក្ខខណ្ឌ​អ្វីខ្លះ​ដែល​នាំ​ឲ្យ​សណ្ឋាគារ Viroth របស់​ខ្មែរ​ជាប់​លេខ​១​លើ​ពិភពលោក​ប្រចាំឆ្នាំ​២០១៨?
27, Apr 2018 , 3:00 pm        
រូបភាព
​សៀមរាប​៖ គេហទំព័រ​ទេសចរណ៍​ដ៏​ល្បីល្បាញ​លើ​ពិភពលោក TripAdvisor  បានចេញ​ផ្សាយ​តារាង​ចំណាត់ថ្នាក់​សណ្ឋាគារ​កំពូល​ចំនួន​២៥​ដែលជា​ជម្រើស​របស់​អ្នកធ្វើដំណើរ (Travelers Choice) ប្រចាំឆ្នាំ​២០១៨​។ សណ្ឋាគារ វិ​រតន៍ (Viroth’s Hotel) របស់​ខ្មែរ​ដែលមាន​ទីតាំងនៅ​ភូមិ​វត្ត​បូ​ណ៌ ខេត្តសៀមរាប បាន​ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​១ ដោយ​នាំមុខ​សណ្ឋាគារ​នៅ​កូ​ស្តា​រី​កា ឥណ្ឌា វៀតណាម និង​ម៉ា​ល់​ឌី​វ​។



ដើម្បី​ជ្រាប​ព័ត៌មាន​ឲ្យ​ច្បាស់​ថា តើ​មូល​ហេតុអ្វី​បានជា​សណ្ឋាគារ វិ​រតន៍ ជាប់​ចំណាត់ថ្នាក់​លេខ​១​ប្រចាំ​ពិភពលោក​នោះ សូម​អញ្ជើញ​ស្តាប់​បទ​សម្ភាស​រវាង​លោក គី សុខ​លីម អ្នកសារព័ត៌មាន​អេឡិចត្រូនិក Thmeythmey.com និង​លោក សាយ សុខ​រស់ នាយក​គ្រប់គ្រង​សណ្ឋាគារ រវិ​រតន៍ (Viroth’s Hotel) ដូចតទៅ​៖



​ដឹកនាំ​ដោយ​កូន​ខ្មែរ និង​តាមរបៀប​ខ្មែរ​, សណ្ឋាគារ វិ​រតន៍ (Viroth’s Hotel) របស់​ខ្មែរ​ទទួលបាន​ចំណាត់ថ្នាក់​លេខ​១​លើ​ពិភពលោក​ប្រចាំឆ្នាំ​២០១៨​។ ចំណាត់ថ្នាក់​នេះ បានធ្វើ​ឲ្យ​លោក សាយ សុខ​រស់ នាយក​គ្រប់គ្រង​សណ្ឋាគារ វិ​រតន៍ (Viroth’s Hotel) រំភើប​ក្នុង​ចិត្ត ក្នុងនាម​ជា​កូន​ខ្មែរ​ដែល​បាន​ដឹកនាំ​សណ្ឋាគារ​ខ្មែរ​ឲ្យ​មានឈ្មោះ​បោះ​សំឡេង​លើ​ឆាក​អន្តរជាតិ​។​

​លោក សាយ សុខ​រស់ នាយក​គ្រប់គ្រង​សណ្ឋាគារ វិ​រតន៍ (Viroth’s Hotel) បាន​បញ្ជាក់ថា​៖«​រចនាបទ​ខ្មែរ បរិស្ថាន​ធម្មជាតិ សេវាកម្ម​ល្អឥតខ្ចោះ ការ​តុ​ប​តែ​គ្រឿងសង្ហារិម​ខ្មែរ​បុរាណ គឺជា​លក្ខខណ្ឌ​ចាំបាច់ៗ​ដែល​ជំរុញ​ឲ្យ​សណ្ឋាគារ​របស់លោក​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១​លើ​ពិភពលោក​»​។



​សណ្ឋាគារ វិ​រតន៍ (Viroth’s Hotel) មាន​៣៥​បន្ទប់​។ បន្ទប់​សម្រាក​អាចមាន​តម្លៃ​ពី​ជាង​១០០​ដុល្លារ​រហូតដល់​ជិត​៤០០​ដុល្លារ​អាមេរិក​។ ជនជាតិ​អឺរ៉ុប​, អាមេរិក​, អូស្ត្រាលី និង​ជនជាតិ​អាស៊ី សុទ្ធតែ​ចាប់អារម្មណ៍ និង​ឲ្យ​តម្លៃ​ចំពោះ​សណ្ឋាគារ រវិ​រតន៍​។ តែ​ជាក់ស្តែង សណ្ឋាគារ​ប្រណិត​មួយ​នេះ មិនសូវ​ទទួលបាន​ភ្ញៀវ​អាស៊ី​ទេ ព្រោះ ភ្ញៀវ​អាស៊ី​ភាគច្រើន ច្រើនតែ​មានបំណង​កក់​បន្ទប់​នៅ​នាទីចុងក្រោយ ហើយ​ជារឿយៗ បន្ទប់​ត្រូវបាន​គេ​កក់​អស់​រួចហើយ​។ សម្រាប់​ជនជាតិខ្មែរ​, លោក សាយ សុខ​រស់ នាយក​គ្រប់គ្រង​សណ្ឋាគារ បាន​ឲ្យ​ដឹងថា មិនទាន់មាន​ចំនួន​ច្រើន​ឡើយ​ទេ​។



​តែ​ទោះជា​យ៉ាងណា សណ្ឋាគារ វិ​រតន៍ (Viroth’s Hotel) គឺជា​ជម្រើស​ដ៏​ត្រឹមត្រូវ​សម្រាប់​អតិថិជន​ខ្មែរ ព្រោះ​អ្វីៗ​សុទ្ធតែជា​របស់​ខ្មែរ រួមទាំង​របៀប​ដឹកនាំ​ផង​។ គ្រប់យ៉ាង​ជា​របស់​ខ្មែរ សម្រាប់​បម្រើសេវា​កម្ម​ជូ​ន​ជនបរទេស និង​ខ្មែរ​៕














Tag:
 សណ្ឋាគារ​
© រក្សាសិទ្ធិដោយ thmeythmey.com