ជាតិ
សុវត្តិភាព ចរាចរណ៍
៤​នាក់​ស្លាប់​ក្នុង​រថយន្ត​LEXUS ដែល​បុក​ជាមួយ​រថយន្ត​ដឹក​ប្រេង នៅ​កោះកុង​
28, Apr 2018 , 2:09 pm        
រូបភាព
ដោយ: ថ្មីៗ
​គ្រោះថ្នាក់​ចរាចរណ៍ រថយន្ត​ឡិច​ស៊ី​ស ៤៧០ បុក​ជាមួយ​រថយន្ត​ដឹក​ប្រេង​ក្រុមហ៊ុន PTT បាន​បណ្ដាល​ឲ្យ​ផ្ទុះ​ឆេះ​យ៉ាង​សន្ធោសន្ធៅ នៅលើ​ផ្លូវជាតិ​លេខ​៤ នៅ​ព្រឹក​ថ្ងៃទី​២៨​ខែមេសា​នេះ ក្នុងស្រុក​ស្រែអំបិល ខេត្តកោះកុង ។​



​ការ​ឲ្យ​ដឹង​បឋម គឺ​ខាង​រថយន្ត​ឡិច​ស៊ី​សមាន​មនុស្ស​ស្លាប់​ចំនួន ៤​នាក់ ខណៈ​ខាង​រថយន្ត​ដឹក​ប្រេង​មាន​មនុស្ស​រងរបួស​ធ្ងន់​២​នាក់​។ នេះ​បើតាម​លោក អ៊ំ សោ​ភ័​ណ្ឌ នាយរង​ការិយាល័យ​នគរបាល​ចរាចរណ៍​ខេត្តកោះកុង ដែល​ត្រូវបាន​ស្រង់​សម្ដី​ដោយ​គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​៕


© រក្សាសិទ្ធិដោយ thmeythmey.com