ជាតិ
សង្គមជាតិ
ខេត្ត​ចំនួន​៦ ប្រមូល​គ្រឿងញៀន​ប្រមាណ ៧៦០០ ក្រាម ដុត​កម្ទេចចោល​រួមគ្នា​
28, Apr 2018 , 3:59 pm        
រូបភាព
ដោយ:
​ព្រះសីហនុ​៖ ខេត្ត​ទាំង​៦ រួមមាន ខេត្ត​ព្រះសីហនុ ខេត្តតាកែវ ខេត្តកំពត ខេត្ត​កែប ខេត្តកំពង់ស្ពឺ និង​ខេត្តកោះកុង បាន​ប្រមូល​គ្រឿងញៀន​រួមគ្នា​សរុប ៧៦០៩ ក្រាម ដុត​កម្ទេចចោល នៅ​តំបន់​ក្បាលឆាយ ខេត្ត​ព្រះសីហនុ ។ ការដុត​កម្ទេច​គ្រឿងញៀន​នេះ ធ្វើឡើង​នៅ​ថ្ងៃទី​២៦ មេសា ក្រោម​អធិបតីភាព លោក អង្គ​វង្ស វ​ឌ្ឍ​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​។ នេះ​បើតាម​អគ្គស្នងការ​ដា្ឋ​នគរបាលជាតិ​។​



​គ្រឿងញៀន​ដែល​ត្រូវ​ដុត​កម្ទេចចោល​មាន​៣​ប្រភេទ ទី​១-​មេ​តំ​ហ្វេ​តា​មីន​ទឹកកក​ICE ទម្ងន់​៤៦៣៧,៤២​ក្រាម ទី​២-​មេ​តំ​ហ្វេ​តា​មីន WY ទម្ងន់​២៨៦១,៦៨​ក្រាម នឹង​ទី​៣-​កញ្ឆា​ក្រៀម ទម្ងន់​១១០,៦៧​គីឡូក្រាម និង​ឧបករណ៍​សម្រាប់​ប្រើប្រាស់​ថ្នាំញៀន​ជាច្រើន​មុខ​ទៀត​។ នេះ​បើតាម​ការអាន​របាយកាណ៍ ដោយ​លោកស្រី ចា​ត​សូ រស្មី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដែល​នគរបាលជាតិ​បាន​ស្រង់​សម្ដី​។​

​នគរបាលជាតិ​បាន​បន្តថា គ្រឿងញៀន​សរុប​ចំនួន ៧៦០៩,៧៧​ក្រាម ខេត្ត​ព្រះសីហនុ​មាន​ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន ICE ទម្ងន់​៦៤៣,៤៤​ក្រាម មេ​តំ​ហ្វេ​តា​មីន WY ទម្ងន់​២៧៤,៥​ក្រាម កញ្ឆា​ក្រៀម ទម្ងន់​២,៩០​គីឡូក្រាម​។ ចំណែក ខេត្តតាកែវ មាន​ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន ICE និង​WY ទម្ងន់​២៨៨,១១​ក្រាម​។

​រីឯ ខេត្តកំពត​-​កែប មាន​ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន ICE ទម្ងន់​១៤១២,១៧​ក្រាម (​មេ​តំ​ហ្វេ​តា​មីន​សើម ៤២៤, ៣៥​ក្រាម​) តំ​ហ្វេ​តា​មីន WY ចំនួន​៣០៩​គ្រាប់​។​

​ចំពោះ ខេត្តកោះកុង មាន​ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន ICE ទម្ងន់​៧១៤,៤​ក្រាម មេ​តំ​ហ្វេ​តា​មីន WY ចំនួន​៨០២២​គ្រាប់ កញ្ឆា​ក្រៀម ទម្ងន់​២៦៧,៦១​ក្រាម​។ បើ​ខេត្តកំពង់ស្ពឺ មាន​ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន ICE ទម្ងន់​៧៥៥,៤១​ក្រាម មេ​តំ​ហ្វេ​តា​មីន WY ទម្ងន់​២០១៣,១៦​ក្រាម​៕


Tag:
 គ្រឿងញៀន​
© រក្សាសិទ្ធិដោយ thmeythmey.com