ជាតិ
វិទ្យាស្ថាន DGIST នៅកូរ៉េខាងត្បូង ផ្តល់អាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិតដល់និស្សិតកម្ពុជា
× ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ ទៅសិក្សានៅប្រទេសកូរ៉េខាងត្បូង ថ្នាក់អនុបណ្ឌិត និងបណ្ឌិត ពីវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Daegu Gyeongbuk (DGIST)។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងអប់រំ។
ក្រសួងអប់រំ យុវជន និងកីឡា បានជូនដំណឹងស្ដីពីអាហារូបករណ៍ទៅសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិត នៅប្រទេសកូរ៉េខាងត្បូង សម្រាប់និស្សិតកម្ពុជា។ អាហារូបករណ៍ពីវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Daegu Gyeongbuk (DGIST) ដែលផ្ដល់ឲ្យនិស្សិតកម្ពុជាទាក់ទងនឹងកម្មសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិត រួមមាន៖ Emerging Materials Science, Information and Communication Engineering, Robotics Engineering, Energy Science & Engineering, Brain &Cognitive Sciences និង New Biology។
លក្ខខណ្ឌជ្រើសរើសសម្រាប់ថ្នាក់អនុបណ្ឌិត គឺបេក្ខជនត្រូវមានសញ្ញាបត្របរិញ្ញាបត្រ។ ឯសម្រាប់ថ្នាក់បណ្ឌិត បេក្ខជនត្រូវមានសញ្ញាបត្រអនុបណ្ឌិត។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ ដែលបញ្ជាក់ទៀតថា វិទ្យាស្ថាន DGIST នឹងផ្ដល់កន្លែងស្នាក់នៅ ថ្លៃសិក្សា និងប្រាក់ឧបត្ថម្ភក្នុង១ឆ្នាំ ចំនួន ១៣,៦៨០,០០០ KRW សម្រាប់ថ្នាក់បណ្ឌិត និង ៧,៤៤០,០០០ KRW សម្រាប់ថ្នាក់អនុបណ្ឌិត រួមទាំងការសិក្សាភាសាកូរ៉េឥតគិតថ្លៃផងដែរ។
បេក្ខជន-បេក្ខនារី ដែលមានចំណាប់អារម្មណ៍ នឹងកម្មវិធីអាហារូបករណ៍នេះ អាចមើលនៅក្នុងគេហទំព័រ ៖ en.dgist.ac.kr ឬទំនាក់ទំនងតាមរយៈ email: .kr៕
Tag:
អាហារូបករណ៍
អនុបណ្ឌិត
បណ្ឌិត
កូរ៉េ
© រក្សាសិទ្ធិដោយ thmeythmey.com