ជាតិ
ជប៉ុន ​ផ្តល់នាវាល្បាតគយពីរគ្រឿងដល់​កម្ពុជា​
29, Apr 2018 , 9:19 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ រដ្ឋាភិបាល​ជប៉ុន បានផ្តល់​ជំនួយ​ជា​ទឹកប្រាក់​ចំនួន​៤​លាន​ដុល្លារ សម្រាប់​ផ្តល់​នាវា​ល្បាត​គយ​ចំនួន​២​គ្រឿង ដើម្បី​ពង្រឹងសមត្ថភាព និង​ប្រសិទ្ធភាព​នៃប្រតិបត្តិ​កា​រក​ង​ទ័ពជើងទឹក​នៅ​កម្ពុជា​។ នេះ​បើតាម​សេចក្តីប្រកាស​របស់​អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​។​



​ជំនួយ​ដែលមាន​ទឹកប្រាក់ ៥០០​លាន​យេន​(​ស្មើ​៤​លាន​ដុល្លារ​អាមេរិក​) សម្រាប់​ផ្តល់​ជា​នាវា​ល្បាត​គយ​ជើង​ទឹក ដោយ​បំពាក់​នូវ​ប្រព័ន្ធ និង​ឧបករណ៍​ទំនើប​នេះ ត្រូវបាន​ចុះហត្ថលេខា​ដោយ​រដ្ឋមន្ត្រី​ក្រសួងការបរទេស លោក ប្រាក់ សុខុន និង​រដ្ឋមន្ត្រីការបរទេស​ជប៉ុន​លោក តា​រ៉ូ កូ​ណូ លើ​លិខិត​ប្តូរ​សារ និង​កំណត់ហេតុ​នៃ​ការពិភាក្សា​ស្តីពី​ការផ្តល់​ហរិ​ញ្ញ​ប្ប​ទាន​របស់​រដ្ឋាភិបាល​ជ​ប៉ុន មកលើ​កម្ពុជា កាលពី​ថ្ងៃទី​២៥ ខែមេសា​។​

​ក្រៅពី​ជំនួយ​នេះ ជប៉ុន​ក៏​ជួយ​បណ្តុះបណ្តាល​ជំនាញ​ជូន​មន្ត្រី​គយ​នៃ​ការិយាល័យ​នាវាចរ​គយ ដើម្បី​ពង្រឹងសមត្ថភាព និង​ប្រសិទ្ធភាព​នៃប្រតិបត្តិ​កា​រគ​យ​ជើង​ទឹក ក្នុងការ​បង្ការ​និង​បង្ក្រាប​ទប់ស្កាត់​បទល្មើស​គយ​តាម​ដែនសមុទ្រ​។ វគ្គ​បណ្តុះបណ្តាល​នេះ ជា​ផ្នែក​សំខាន់​នៃ​ផែនការ​យុទ្ធសាស្ត្រ និង​ជា​កម្មវិធី​កែទម្រង់ បែប​ទំនើបកម្ម​របស់​រដ្ឋបាល​គយ​កម្ពុជា​។ នេះ​បើតាម​សេចក្តីប្រកាស​របស់​អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​។​

​ជប៉ុន​នឹង​ផ្ដល់​នាវា​ល្បាត​ទាំង​២​គ្រឿង​នេះ ដល់​អគ្គនាយកដ្ឋាន​គ​យ និង​រដ្ឋាករ​កម្ពុជា នៅ​ចុងខែ​តុលា ឆ្នាំ​២០១៨ ៕


Tag:
 ជប៉ុន​
  កម្ពុជា​
  ជំនួយ
© រក្សាសិទ្ធិដោយ thmeythmey.com