ជាតិ
បទសម្ភាសន៍
រថយន្ត
រថយន្ត​ស្ព័​រ Mercedes-Benz ល្បឿន​លឿន​ជាង​សំឡេង​ជិត ៥០​គ្រឿង ដាក់ឱ្យ​អ្នកសារព័ត៌មាន​អាស៊ាន​បើក​សាកល្បង
29, Apr 2018 , 11:45 am        
រូបភាព
ដោយ:
​ម៉ាឡេស៊ី​៖ អ្នកសារព័ត៌មាន ThmeyThmey.com និង Fresh News តាមរយៈ​ក្រុមហ៊ុន Star Auto Cambodia បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​បទពិសោធ នៃ​ការបើកបរ​រថយន្ត Mercedes-Benz ប្រចាំឆ្នាំ​២០១៨​។ ក្នុង​ព្រឹត្តិការណ៍​នេះ រថយន្ត​ស្ព័​រ​ម៉ាក Mercedes-Benz ទំនើបៗ ដែលមាន​កម្លាំង​ខ្លាំង និង ល្បឿន​លឿន​ជាង​សំឡេង​ចំនួន ៤៦​គ្រឿង បាន​ដាក់ឱ្យ​អតិថិជន និង​អ្នកសារព័ត៌មាន​មកពី​ប្រទេស​អាស៊ាន បើកបរ​សាកល្បង​នៅ​ទីលានប្រណាំង​រថយន្ត​ស៊ី​ប៉ាង នៃ​ប្រទេស​ម៉ាឡេស៊ី នា​ព្រឹក​ថ្ងៃទី ២៨ កុម្ភៈ​នេះ​។



​សូម​អញ្ជើញ​ទស្សនា​វីដេអូ​ខ្លី ដែល​លោក ឃុន ចាន់ថា នាយក​គ្រប់គ្រង​ផ្នែក​លក់ និង​ទីផ្សារ​របស់​ក្រុមហ៊ុន Star Auto Cambodia បង្ហាញ​ពី​ប្រណិត​ភាព និង​អនុភាព​នៃ​រថយន្ត​ទំនើបៗ​ទាំងនេះ ដូចតទៅ​៖



​ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​) ខូ អិ​ល​ធី​ឌី ទទួល​សិទ្ធិផ្តាច់មុខ​ពី​ក្រុមហ៊ុន ឌែម​លើ អេ​ជី ក្នុងការ​នាំចូល ចែកចាយ និង​ដាក់លក់​នូវ​គ្រប់​ប្រភេទ​រថយន្ត Mercedes ប្រចាំ​នៅ​កម្ពុជា​។ ទីតាំង​ស្ថិតនៅ មហាវិថី សម្តេច ហ៊ុន សែន កែង មហាវិថី ឧកញ៉ា ហ៊ុន នាង ភូមិ​ទួល​រកា សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ ទូរស័ព្ទ​ទំនាក់ទំនង​ផ្នែក​ទូទៅ 023 231 488 , ផ្នែក​លក់ 017 231 488 និង​ផ្នែក​សេវាកម្ម ០11 726 988​។








Tag:
 MercedesBenz
  ថយន្ត​ស្ព័​រ
  ទីលានប្រណាំង
  ​ម៉ាឡេស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com