ជាតិ
បញ្ហា​នៅ​ផ្លូវ​១០៥ នៃ​ខ្សែ​រថភ្លើង​ស្ថានីយ​ភ្នំពេញ​-​ព្រលានយន្តហោះ នឹង​ដោះស្រាយបាន​ឆាប់ៗ​
29, Apr 2018 , 12:10 pm        
រូបភាព
ផ្លូវលេខ១០៥ រូបពីហ្វេសប៊ុក
ផ្លូវលេខ១០៥ រូបពីហ្វេសប៊ុក
ដោយ:
​ភ្នំពេញ​៖ បន្ទាប់ពី​មានការ​ត្អូញត្អែរ​អំពី​សំឡេង​រំខាន​ចេញពី​រថភ្លើង និង​គ្រោះ​ថ្នាក់លើ​ចង្អូរ​ផ្លូវដែក នៃ​ផ្លូវ​១០៥ រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល អះអាងថា បញ្ហា​ទាំងនេះ​នឹងត្រូវ​ដោះស្រាយបាន​ឆាប់ៗ​។ លោក ស៊ុន ចាន់ថុល លើកឡើង​ដូចនេះ​នាឱកាស​លោក​អញ្ជើញ​សម្ពោធ​ខ្សែ​រថភ្លើង​សិរីសោភ័ណ​-​បាត់ដំបង នៅ​ថ្ងៃទី​២៩​ខែមេសា​នេះ​។​



​សូម​ស្ដាប់​ប្រសាសន៍​លោក ស៊ុន ចាន់ថុល ខាងក្រោម​នេះ​៖




​លោក ស៊ុន ចាន់ថុល ថ្លែងថា ការចាក់​បេតុង​សងខាង​ផ្លូវដែក​នៃ​ផ្លូវ ១០៥ ប្រវែង ៥​ម៉ែត្រ​សងខាង នឹងត្រូវ​បញ្ចប់​ក្នុង​រយៈពេល​៨​ថ្ងៃ​ទៀត ដែល​នឹងមិន​ពិបាក​ឲ្យ​អ្នកធ្វើដំណើរ​ប្រជ្រៀត​គ្នា​លើផ្លូវ​ដែក​ទៀត​។ រីឯ​ផលប៉ះពាល់​ផ្នែក​សំឡេង រដ្ឋមន្ត្រីក្រសួង​សាធារណការ​រូបនេះ លើកឡើងថា រថភ្លើង​ថ្មី​មាន​សំឡេង​ស្ងាត់ ដែល​បញ្ជា​ទិញ​ពី​ក្រៅប្រទេស នឹង​នាំចូល​ក្នុងពេល​ឆាប់ៗ​ខាងមុខ​។​

​តែ​យ៉ាងណា លោក ស៊ុន ចាន់ថុល អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​រស់នៅ​បណ្ដោយ​ដងផ្លូវ​នៃ​ខ្សែ​រថភ្លើង​ពី​ស្ថានីយអយស្ម័យយាន ទៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កុំ​ចោល​សំរាម​ឥត​សណ្ដាប់ធ្នាប់ ដែល​បង្ក​ការ​អាម៉ាស​របស់​ជាតិ ខណៈ​មាន​ភ្ញៀវ​អន្តរជាតិ​ជិះ​រថភ្លើង​ឆ្លងកាត់​តំបន់​នោះ​៕



© រក្សាសិទ្ធិដោយ thmeythmey.com