អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន JXTG Nippon Oils & Energy Corporation បានរៀបចំ​ពិធី​ជួបជុំ អតិថិជន​ប្រេងម៉ាស៊ីន ម៉ាក ENEOS ប្រចាំឆ្នាំ ២០១៨
29, Apr 2018 , 2:24 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖​ក្រុមហ៊ុន Professional Trader (Cambodia) រួមសហការ​ជាមួយ​ក្រុមហ៊ុន JX Nippon Oils & Energy Asia ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន JXTG Nippon Oils & Energy Corporation បានរៀបចំ​ពិធី​ជួបជុំ​សម្រាប់​អតិថិជន​ប្រេងម៉ាស៊ីន ម៉ាក ENEOS ប្រចាំឆ្នាំ ២០១៨ នៅ​ថ្ងៃ​សៅរ៍ ទី​២៨ ខែមេសា ឆ្នាំ​២០១៨ នៅ​សាលសន្និសីទ​កោះ​ពេជ្រ រាជធានី​ភ្នំពេញ​។ ក្នុង​កម្មវិធី​នេះ​មាន​វត្តមាន​ចូលរួម​ពី​សំណាក់ ឯកឧត្តម លោកជំទាវ លោក​ឧក​ញ្ញ៉ា លោក លោកស្រី មកពី​ស្ថាប័នរដ្ឋ ក្រុមហ៊ុន​ឯកជន អាជីវករ មកពី​តាម​បណ្តារ​រាជធានី​-​ខេត្ត សរុប​ចំនួន ៦០០ នាក់​។​

​នេះ​គឺជា​ការជួបជំ​ប្រចាំឆ្នាំ​លើក​ទី​២ របស់​ក្រុមហ៊ុន Professional Trader (Cambodia) បន្ទាប់ពី​ប្រតិបត្តិការ លក់​ផលិតផល​ប្រេងម៉ាស៊ីន​ម៉ាក ENEOS អស់​រយះពេល​ជិត​បី​ឆ្នាំកន្លងមក ហើយ​ប្រារព្ធ​ធ្វើឡើង​ក្នុង​គោលបំណង ដើម្បី​ផ្តល់ឱកាស​ដល់​អតិថិជន ដែលជា​ប្រតិបត្តិ​ករ​ទីផ្សារ ស្វែងយល់​អោយ​កាន់តែច្បាស់ នូវ​លក្ខ​ណះ​ស្តង់ដារ​បច្ចេកទេស និង​បទដ្ឋាន​ប្រើប្រាស់​របស់​ផលិតផល ក៏ដូចជា​បង្កើតអោយមាន​បរិយាកាស និង​ទំនាក់ទំនង​ស្និត​ស្នាល​រវាង អតិថិជន និង​អតិថិជន របស់​ក្រុមហ៊ុន​ផងដែរ​។​



​ក្រុមហ៊ុន Professional Trader (Cambodia) បានទទួល​សិទ្ធិ​ចែកចាយ​ផ្តាច់មុខ​នូវ​ផលិត​ប្រេងម៉ាស៊ីន​ម៉ាក ENEOS សម្រាប់​ទីផ្សារ​ប្រទេស​កម្ពុជា ពី​ក្រុមហ៊ុន JX Nippon Oils & Energy Asia ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ ក្រុមហ៊ុន JXTG Nippon Oils & Energy Cooperation ដែលមាន​ដើមកំណើត​នៅ​ប្រទេស​ជប៉ុន និង​បាន​កំពុង​ឈានមុខ​គេ​នៅក្នុង​ទីផ្សារ​ថាមពល​នៅ​ទូទាំងប្រទេស​ជប៉ុន​។



​ផលិតផល​ប្រេងម៉ាស៊ីន​ម៉ាក ENEOS បាន​មាន​វត្តមាន នៅក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា ចាប់តាំងពី​ដើមឆ្នាំ ២០១៦ និង​បាន​កំពុង​ចែកចាយ​នៅ​ទូទាំងប្រទេស តាមរយះ​អតិថិជន​លក់ដុំ និង​រាយ ជិត​៨០០ កន្លែង ។ ហើយ​បាន​នឹង​កំពុង​ផ្គត់ផ្គង់​នូវ​ផលិតផល​ជាច្រើន​ប្រភេទ ដែល​រួមមាន ប្រេងម៉ាស៊ីន​សំរាប់​ម៉ូតូ​ធុន​តូច ម៉ូតូ​ស្ព័ត​ធុន​ធំ ម៉ូតូ​លេខ​ស្វ័យប្រវត្តិ ប្រេងម៉ាស៊ីន ប្រេង​ប៉ុង ប្រេង​ប្រអប់លេខ សម្រាប់​រថយន្ត​ទេសចរណ៍ រថយន្ត​ដឹកទំនិញ​ធន់​ស្រាស ធុន​មធ្យម និង​ធន់​ធ្ងន់ ព្រមទាំង​ប្រេងម៉ាស៊ីន​គ្រប់​ប្រភេទ សម្រាប់​គ្រឿ​ចក្រ​ធន់​ធ្ងន់ បម្រើ​ឲ្យ​វិស័យ​សាធារណការ កសិឧស្សាហកម្ម និង​វិស័យ​សំណង់ ព្រមទាំង​ផលិត​ពាក់ព័ន្ធ​មួយចំនួន​ផ្សេងទៀត​។​

​សម្រាប់​ឆមាស​ទី​២ ឆ្នាំ​២០១៨​នេះ ក្រុមហ៊ុន​រំពឹង​បង្កើន​ចំនួន​អតិ​ជន​លក់​បន្ត​រហូតដល់​១០០០ កន្លែង និង​រំពឹង​ការលក់​ក្នុង​ប្រមាណ ៤០០ តោន​។ កំណើន​ប្រតិបត្តិការ​នេះ នឹង​បន្តរ​ជម្រុញ​ក្នុង​កម្រិត​អ​ប្បរមា ប្រមាណ ២០ ភាគរយ​ជា​រាងរាល់ឆ្នាំ នា​ឆ្នាំ​បន្តរ​បន្ទាប់​ទៅមុខទៀត​។​







(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com